ថៃត្រៀមបើកទ្វារទទួលភ្ញៀវទេសចរបរទេសដែលបានចាក់វ៉ាក់សាំងរួច

ចែករំលែក៖

កាលពីថ្ងៃទី២៦ខែមីនា រដ្ឋាភិបាលថៃ បានអនុម័តគម្រោងបើកទ្វារទទួលអ្នកទេសចរបរទេស មកទស្សនាប្រទេសថៃចាប់ពីដើមខែក្រោយ។ ទន្ទឹមនឹងនោះ ចាប់ពីថ្ងៃទី១ខែមេសាអ្នកទេសចរបរទេសដែលបានចាក់វ៉ាក់សំាងរួចទទួលបានការអនុញ្ញាតឲ្យចូលទស្សនាខេត្តមួយចំនួនក្នុងប្រទេសថៃ។
រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ និងកីឡាថៃ លោក Phiphat Ratchakitprakarn បានឲ្យដឹងថា មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពសេដ្ឋកិច្ចជាតិថៃ CESA ដែលមាននាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចាជាប្រធាន បានអនុម័តឲ្យអ្នកទេសចរបរទេសដែលបានចាក់វ៉ាក់សាំងរួចចូលក្នុងប្រទេសថៃ។ ការបើកទ្វារធ្វើឡើងតាម៣ដំណាក់កាលនៅខេត្តចំនួន៦ក្នុងប្រទេសនេះ ដូចជាខេត្ត Phukhet, Krabi, Phangnga, Surat Thani, Chon Buri និង Chiang Mai។
បន្ទាប់មក គឺពីខែកក្កដា ដល់ខែកញ្ញា អ្នកទេសចរបរទេសអាចទៅកាន់ខេត្ត ភូកេត ដោយមិនចាំបាច់ធ្វើចត្តាឡីស័កឡើយ ប៉ុន្តែនៅមានដែនកំណត់ ។ នៅខែតុលានិងវិច្ឆិកា ខេត្តភូកេតនឹងបើកដំណើរការទាំងស្រុង ដល់អ្នកទេសចរបរទេសដែលបានចាក់វ៉ាក់សាំងរួច។
តាមការព្យាករ នឹងមានអ្នកទេសចរបរទេសមកកាន់ខេត្តភូកេតប្រមាណ១០០ពាន់នាក់ ចាប់ពីខែមេសាដល់ខែមិថុនា ។ ចាប់ពីខែកក្កដាឡើងទៅនឹងមានអ្នកទេសចរកាន់តែច្រើនថែមទៀត។
តាមការព្យាករនឹងមានអ្នកទេសចរ យ៉ាងតិច ៦,៥ លាននាក់មកទស្សនាប្រទេសថៃ ក្នុងឆ្នាំនេះ ។ កាលពីឆ្នាំ២០២០ មានអ្នកទេសចរតែ ៦,៧លាននាក់ប៉ុណ្ណោះទៅកម្សាន្តនៅប្រទេសថៃ គឺថយចុះយ៉ាងខ្លាំង បើប្រៀបធៀបនឹងឆ្នាំ២០១៩ ដែលមានភ្ញៀវទេសចរបរទេសដល់ទៅ ៣៩,៩ លាននាក់៕ ដោយ សាធី

...

  1. រូបភាព៖ nhandan

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print