បាញ់ទៀតហើយនៅអាមេរិក ស្លាប់ និងរបួស១០នាក់នៅរដ្ឋVirginia

ចែករំលែក៖

ការបាញ់ប្រហារកើតឡើងជាបន្តបន្ទាប់នៅអាមេរិក បង្កក្តីបារម្ភយ៉ាងខ្លាំងដល់ពលរដ្ឋ។ ជាមួយគ្នានោះ រដ្ឋាភិបាល បៃឌិន-ហារីស កំពុងតែជំរុញច្បាប់គ្រប់គ្រងការប្រើប្រាស់កាំភ្លើង។ នៅពេលនេះមានករណីបាញ់ប្រហារពីរលើកផ្សេងគ្នានៅក្នុងរដ្ឋ Virginia សហរដ្ឋអាមេរិក បណ្តាលឲ្យមានអ្នកស្លាប់និងរបួស១០នាក់។
សារព័ត៌មានស៊ីនហួនៅល្ងាចថ្ងៃសៅរ៍ ទី២៧ ខែមីនា ឆ្នាំ២០២១ បានផ្សាយថា ករណីបាញ់ប្រហារជាបន្តបន្ទាប់បានកើតឡើងនៅតំបន់ឆ្នេរសមុទ្រនៃរដ្ឋវើជីនៀ (Virginia) ភាគខាងកើតសហរដ្ឋអាមេរិក កាលពីវេលាម៉ោង ១១ៈ០០នាទីយប់ថ្ងៃសុក្រ (ម៉ោងនៅវ៉ាស៊ីនតោន) នាំឲ្យមនុស្ស២នាក់ស្លាប់ និង៨នាក់ទៀតរងរបួស។
មន្ត្រីប៉ូលិសនៅតំបន់ Virginia Beach ជាប់ឆ្នេរសមុទ្រនៃរដ្ឋ Virginia បានឲ្យដឹងថា ករណីបាញ់ប្រហារចំនួនពីរលើកបានកើតឡើងដាច់ដោយឡែកពីគ្នា ដោយសរុបមកមានមនុស្ស២នាក់បានស្លាប់ និង៨នាក់រងរបួស។ ប៉ូលិសកំពុងតែបន្តការស៊ើបអង្កេត ដើម្បីវែកមុខរកខ្មាន់កាំភ្លើង និងមូលហេតុនៅពីក្រោយករណីបាញ់ប្រហារនេះ។
មកទល់ពេលនេះ គេមិនទាន់ដឹងថា ការបាញ់ប្រហារនោះមានជាប់ពាក់ព័ន្ធនឹងចលនារើសអើងពូជសាសន៍ ដែលកំពុងតែរីកកាន់តែធំឡើងនៅសហរដ្ឋអាមេរិកដែរ ឬមួយក៏យ៉ាងណានោះឡើយ។
ការបាញ់ប្រហារកើតឡើងក្នុងពេលដែលមានពលរដ្ឋអាមេរិកជាច្រើន ដង្ហែក្បួនប្រឆាំងការរើសអើងជាតិសាសន៍អាស៊ី ខណៈមានជនជាតិអាស៊ីជាច្រើនរងការវាយប្រហារ និងបាញ់ប្រហារ នៅហាងជនជាតិអាស៊ី៣កន្លែងផ្សេងគ្នា បណ្តាលឲ្យជនជាតិអាស៊ី៦នាក់ស្លាប់៕ ដោយ សាធី

...

រូបភាព៖ AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print