អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំ នៅមីយ៉ាន់ម៉ា នាថ្ងៃទី២៧ ខែមីនាបានបញ្ជាក់ថា គ្រាប់កាំភ្លើង ជាច្រើនគ្រាប់បានបាញ់ចំទីតាំងរបស់អាមេរិក ស្ថិតនៅទីក្រុង Yangon ប៉ុន្តែមិនមានអ្នកស្លាប់ឬរបួសនោះឡើយ។
សកម្មភាពនោះនឹងធ្វើឲ្យយោធាមីយ៉ាន់ម៉ានិងអាមេរិកកាន់តែតានតឹងខ្លាំងឡើង ហើយអាមេរិកអាចនឹងបង្កើនការដាក់ទណ្ឌកម្មទៅលើប្រទេសមីយ៉ាន់ម៉ា ។
សារព័ត៌មានរ៉យទ័រ បានដកស្រង់សម្តីលោក Aryani Manring អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំនៅមីយ៉ាន់ម៉ាដែលបានឲ្យដឹងថា
«យើងសូមបញ្ជាក់ថា មានគ្រាប់កាំភ្លើងជាច្រើនគ្រាប់បាញ់ចំមជ្ឈមណ្ឌលរបស់ស្ថានទូតអាមេរិក នៅថ្ងៃទី២៧ខែមីនា ប៉ុន្តែមិនមានអ្នកស្លាប់ឬរបួសឡើយ។ យើងកំពុងតែបើកការស្រាវជ្រាវពាក់ព័ន្ធករណីបាញ់ប្រហារមកលើទីតាំងអាមេរិក»។
ទីតាំងមជ្ឈមណ្ឌលខាងលើ ដូចជា សារមន្ទីរសម្រាប់ពលរដ្ឋចង់ទៅស្វែងយល់ពីទឹកដីអាមេរិក ក៏ដូចជាស្វែងយកពីបច្ចេកវិទ្យាថ្មី បង្កើនការសិក្សាភាសាអង់គ្លេស និងចូលរួមនៅក្នុងវេទិកានានា។
មកទល់ពលេនះ យោធាអាមេរិកមិនទាន់មានការវិភាគអ្វីជុំវិញហេតុការណ៍ខាងលើនៅឡើយទេ ។ ការបាញ់ប្រហារខាងលើចំថ្ងៃ ទិវាកងទ័ពមីយ៉ាន់ម៉ា ហើយមេដឹកនាំយោធា លោក Min Aung Hlaing ប្រកាសថា នឹងការពារប្រជាធិបតេយ្យ ហើយរៀបចំការបោះឆ្នោតក្នុងពលឆាប់ៗនេះ។
នៅថ្ងៃទី២៧ខែមីនានេះ មានប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានផ្សាយថា មានបាតុករដល់ទៅជាង៦០នាក់ស្លាប់ ក្នុងថ្ងៃដ៏សំខាន់របស់ប្រទេសមីយ៉ាន់ម៉ា គឺទិវាបង្កើតកងទ័ព៕
រូបភាព៖ PLO