ភ្នំពេញ៖ រថយន្តហុីយ៉ាន់ដាយស្តា
រិចមួយគ្រឿងបានបោះពួយទៅឡើងខឿនសួនពុះចែកទ្រូងផ្លូវបុករះដើមផ្កាខូចខាតអស់ជាច្រើនម៉ែត្រ ឯរថយន្តបែកកង់កល់ជាប់ទៅមុខលែងរួច។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨ យប់ថ្ងៃទី ២៧ ខែមីនាឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវលេខ២០០៤ ត្រង់ ចំណុចកន្លែងថ្លឹងឡានចាស់ ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តហុីយ៉ាន់ដាយស្តារិចពណ៌ទឹកប្រាក់ មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AS-4685 បើកក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងដៃឡើងខឿនសួនពុះចែកទ្រូងផ្លូវបុករះដើមផ្កាខូចខាតអស់ជាច្រើនម៉ែត្រ ឯរថយន្តបង្កបែកកង់មុខខាងឆ្វេងកល់ជាប់ទៅមុខលែងរួច។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
ដោយ៖ សុខាសែនជ័យ