ក្មេងទំនេីង​ជាច្រេីននាក់បានប្រមូលផ្ដុំគ្នានៅកោះពេជ្រ​ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនធ្វេីការអប់រំណែនាំ​ ដេីម្បីបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

ចែករំលែក៖

​ ភ្នំពេញ​ ៖​ កម្លាំងសមត្ថកិច្ចកងអន្តរាគមន៍ពិសេស​SDU នៃស្នងការដ្ឋានរាជធានីភ្នំពេញ​ សហការជាមួយសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់​ ព្រមទាំងសន្តិសុខកោះពេជ្របានធ្វេីការឃាត់ខ្លួនក្រុមក្មេងទំនេីង​ជាច្រេីននាក់​ ដែលប្រមូលផ្ដុំគ្នានៅក្នុងកោះពេជ្រ​ ដេីម្បីធ្វេីការអប់រំណែនាំ​ ក្នុងគោលបំណងចូលរួមបង្ការ​ ទប់ស្កាត់​ ការរីករាលដាលនៃជំងឺកូវីដ-១៩ថ្មី​ ។

​ ប្រតិបត្តិការនេះ​បានធ្វេីឡេីងនៅវេលាម៉ោង១០​យប់ថ្ងៃទី២៧​ ខែមីនា​ ឆ្នាំ២០២១​ ស្ថិតក្នុងបរិវេណកោះពេជ្រ​ សង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ។

​ តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា​ ដោយមានការរាយការណ៍ពីប្រជាពលរដ្ឋ​ថា​ មានក្រុមក្មេងស្ទាវជាច្រេីននាក់និងម៉ូតូជាច្រេីនគ្រឿង​ មកពពាក់ពពូនប្រមូលផ្ដុំគ្នា​នៅក្នុងកោះពេជ្រជារៀងរាល់ថ្ងៃ​ ទេីបកម្លាំងកងអន្តរាគមន៍កិច្ចការពិសេសSDUនៃស្នងការដ្ឋានរាជធានីភ្នំពេញចុះមក​ឃាត់ខ្លួនក្រុមក្មេងទំនេីង​ដែលប្រមូលផ្ដុំពពាក់ពពូនគ្នានៅក្នុងកោះពេជ្រ​ ដោយសហការជាមួយកម្លាំងមូលដ្ឋានប៉ុស្តិ៍សង្កាត់ទន្លេបាសាក់​និងសន្តិសុខកោះពេជ្របានឃាត់ខ្លួនក្រុមក្មេងទំនេីងប្រុសស្រីចំនួន៤៨នាក់​ក្នុងនោះមានស្រី៥នាក់ និងម៉ូតូចំនួន២៥គ្រឿង​ មកធ្វេីការអបរំណែនាំ​ឱ្យស្របតាមសារាចរណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញដែលចេញសេចក្ដីណែនាំដល់កងកម្លាំង និងអាជ្ញាធរគ្រប់ខណ្ឌសហការគ្នាឱ្យបានជិតស្និទ្ធជាមួយមន្ត្រីសុខាភិបាល ដើម្បីអនុវត្តការផាកពិន័យអន្តរការណ៍លើបុគ្គល ឬ នីតិបុគ្គលដែលមិនអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស់ និង កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

​ បន្ទាប់មក​ សមត្ថកិច្ចបានធ្វេីការអបរំណែនាំ​ និងឲ្យក្រុមក្មេងទំនេីង​ទាំងអស់នេះ​សន្យាថាបេីសិនថ្ងៃក្រោយ​ក្រុមនេះមកប្រមូលផ្ដុំគ្នាទៀតបើសមត្ថកិច្ចចាប់បានមានមុខដដែលៗ​ សមត្ថកិច្ចនិឹងអនុវត្តតាមនិីតិវិធីច្បាប់ដោយមិនមានការលេីកលែងឲ្យទៀតឡើយ។​ ក្រោយមកសមត្ថកិច្ចបានឲ្យក្រុមក្មេងៗទំនើងទាំងអស់នោះត្រឡប់ទៅផ្ទះវិញ​ ដោយឲ្យពួកគេចូលរួមគោរពវិធានការ​ការពា​រកូវីដ-១៩​ គឺ៣កុំ​ ៣ការពារ​ របស់រាជរដ្ឋាភិបាល​ និងការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ៕

ដោយ​ ៖​ ជីម​ ភារ៉ា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print