នគរបាលខណ្ឌមានជ័យ​រួមនឹងគណៈបញ្ចាការឯកភាពខណ្ឌ បាននាំយកសម្ភារម៉ាស់ ជែលលាងដៃ របាំងការពារមុខ រួមទាំងថវិកាផ្តល់ជូនមណ្ឌលសុខភាព ស្ទឹងមានជ័យ

ចែករំលែក៖

​ ភ្នំពេញ​ ៖​ គណៈបញ្ចាការឯកភាពខណ្ឌមានជ័យ រួមសហការជាមួយកម្លាំង​នគរបាលខណ្ឌមានជ័យ នារសៀលថ្ងៃអាទិត្យ ១៥កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនិងថ្ងៃទី២៨ ខែមីនាឆ្នាំ២០២១នេះ​ បាននាំយកសម្ភារ មានម៉ាស់ ជែលលាងដៃ របាំងការពារមុខ រួមទាំងថវិកាផ្តល់ជូនមណ្ឌលសុខភាពស្ទឹងមានជ័យ ។

​ ក្នុងកិច្ចសហការខាងលេីមានលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងលោកវរសេនីយ៍ឯក​ ម៉េង​ វិមានតារា​ អធិការនគរបាលខណ្ឌមានជ័យ​ ព្រមទាំងមន្ត្រីជាច្រេីនរូបទៀតផងដែរ​ ។
អាជ្ញាធរខណ្ឌមានជ័យបានកោតសរសើរ និងលើកទឹកចិត្តក្រុមគ្រូពេទ្យ ដែលប្រចាំការក្នុងមណ្ឌលសុខភាពស្ទឹងមានជ័យដែលចាំផ្តល់សេវាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ–១៩ ជូនបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌមានជ័យ ចាប់ពីអាយុ ៦០ឆ្នាំឡើងទៅ ដោយយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ–១៩នេះ ចាប់ពីថ្ងៃទី២៣ខែមីនា ឆ្នាំ២០២១ រហូតដល់ ថ្ងៃទី៦ ខែមេសាឆ្នាំ២០២១ខាងមុខ ។

​ ជាមួយគ្នានោះលោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី ៦០ឆ្នាំឡើងទៅក្នុងមូលដ្ឋានខណ្ឌមានជ័យ សូមអញ្ជើញមកទទួលសេវាចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩នៅមណ្ឌលសុខភាពស្ទឹងមានជ័យឲ្យបានគ្រប់ៗគ្នា ។ ទន្ទឹមនឹងនេះ លោកអភិបាលរង បានបន្តទៀតថា នេះគឺជាការយកចិត្តទុកដាក់ពីសំណាក់ប្រមុខថ្នាក់ដឹកនាំ ដែលមានសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានខិតខំរិះរកនូវវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដើម្បីផ្តល់ជូនបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ដោយមិនគិតថ្លៃ ។

​ សម្ភារដែលផ្តល់ជូនមណ្ឌលសុខភាពស្ទឹងមានជ័យ រួមមាន៖
១. ទឹកសុទ្ធ ៤០ កេស
២. ជែលលាងដៃ ៤០ដប
៣. ម៉ាស់ ៣០ ប្រអប់
៤. មីកំប៉ុង១កេសធំ ស្មើនឹង ៧២កំប៉ុង
៥. ភេសជ្ជៈ ២០កេស
៦. របាំងការពារមុខ ២០របាំង
៧. ថវិកា ចំនួន ១,០០០,០០០ រៀល (មួយលានរៀល) ៕

...

​ ដោយ​ ៖​ ភារ៉ា​ ដង

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print