សារព័ត៌មានអង់គ្លេស៖ កាំជ្រួចមីស៊ីលរុស្ស៊ីអាចវាយប្រហារអាមេរិកក្នុងពេលតែប៉ុន្មាននាទីប៉ុណ្ណោះ

ចែករំលែក៖

កាំជ្រួចមីស៊ីលល្បឿនលឿន Zircon របស់រុស្ស៊ីអាចវាយប្រហារអាមេរិកដោយប្រើពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។ ជាមួយនឹងអាវុធទំនើបបែបនេះ លោកពូទីនបានដាក់អាមេរិកស្ថិតនៅក្នុងគោលដៅវាយប្រហាររបស់ខ្លួន។
សារព័ត៌មានអង់គ្លេស Daily Express បានផ្សាយថា មីស៊ីលរបស់រុស្ស៊ី បានសាកល្បង៤លើកដោយជោគជ័យនូវមីស៊ីលZircon បាញ់ចេញពីនាវាចម្បាំង Gorshkov ។ រាល់ការសាកល្បង គឺបានបាញ់ចំគោលដៅ បានយ៉ាងល្អបំផុត ។
រដ្ឋាភិបាលទីក្រុងឡុងដុង បង្ហាញក្តីបារម្ភយ៉ាងខ្លាំងពីមីស៊ីល Zircon នឹងដាក់ឲ្យប្រើប្រាស់ក្នុងកម្លាំងយោធារុស្ស៊ីមិនខុសអ្វីពី«ខ្លាដុះស្លាបឡើយ»។ ចំណែកចិនវិញ ក៏មានមីស៊ីលល្បឿនលឿន DF-17 មានសមត្ថភាពខ្ពស់។ មីស៊ីលរបស់ប្រទេសទាំងពីរខាងលើបានធ្វើឲ្យអាវុធរបស់ប្រទេសមហាអំណាចទីមួយរបស់អាមេរិកធ្លាក់ថយក្រោយវិញ។ នៅពេលនេះរុស្ស៊ីនិងចិន គឺជាសម្ពន្ធមិត្តយ៉ាងជិតស្និទ្ធ និងជាដៃគូយុទ្ធសាស្ត្រ ធ្វើឲ្យអាមេរិក និងសម្ព​

ពិបាកនៅក្នុងការទប់ទល់។
កម្លាំងទាហានរុស្ស៊ីបានសាកល្បងមីស៊ីលនៅប៉ូលខាងជើងផែនដី ដោយបាញ់ទៅកាន់គោលដៅនៅលើកោះ Novaya Zemlya ។ ក្នុងពេលសាកល្បងមីស៊ីល Zircon មានល្បឿនដល់ទៅ១០ ០០០ គីឡូម៉ែត្រក្នុងមួយម៉ោង ។ តំបន់សមុទ្រ Barents និង Kara ត្រូវបានបិទហាមនាវាឆ្លងកាត់ ក្នុងពេលសាកល្បង។
តាមសារព័ត៌មាន អង់គ្លេសបានផ្សាយថា ទីក្រុងមូស្គូ បានឡើងគម្រោងផលិតមីស៊ីលប្រភេទនេះជាច្រើននៅក្នុងឆ្នាំ២០២២៕ដោយ សាធី

...

https://youtu.be/ApfpeS2z74s

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print