ខ្សែប្រយុទ្ធ Martial រងរបួសអំឡុងពេលជ័យជម្នះរបស់បារាំងលើក្រុមកាហ្សាក់ស្ថាន

ចែករំលែក៖

ខ្សែប្រយុទ្ធសញ្ជាតិបារាំង Anthony Martial បានរងរបួសជាថ្មីម្តងទៀតបន្ទាប់ពីទទួលការព្យាបាលរបួសនៅពេលទទួលបានជ័យជម្នះក្នុងការប្រកួតជម្រុះ World Cup របស់ប្រទេសនេះលើប្រទេសកាហ្សាក់ស្ថានកាលពីម៉ោង២០៖០០នាទីថ្ងៃទី២៨ ខែមីនា(ម៉ោងនៅប្រទេសកម្ពុជា)។

តាមការចេញផ្សាយរបស់ BBC Sport និងរ៉យទ័របានឲ្យដឹងថា ខ្សែប្រយុទ្ធ Martial បានបង្កើតឱកាសឲ្យខ្សែប្រយុទ្ធ OusmaneDembele ដើម្បីធ្វើឱ្យនាំមុខ ១-០ នៅនាទីទី១៩ ទល់នឹងក្រុមកាហ្សាក់ស្ថានដែលមានចំណាត់ថ្នាក់១២២នៅលើពិភពលោក។

Sergiy Maliy បានបង្កើតកំហុសដោយបានភ្លាត់ស្នៀតស៊ុតចូលទីខ្លួនឯងនៅនាទីទី៤៤ មុនពេលចប់ការប្រកួតក្នុងតង់ទី១ ដែលជាហេតុធ្វើឲ្យក្រុមបារាំងមានឱកាសនាំមុខ២ទល់០ ហើយលទ្ធផលនេះបន្តរហូតដល់ចប់ការប្រកួត។

ខ្សែប្រយុទ្ធ Martial របស់ក្រុមបិសាចក្រហម Manchester United ត្រូវបានជំនួសដោយខ្សែប្រយុទ្ធ Kylian Mbappe នៅនាទីទី៥៩ ហើយមានឱកាសស៊ុតបាល់ពិន័យ១១ម៉ែត្រប៉ុន្តែធ្វើមិនបានល្អ។

ដោយទទួលបានលទ្ធផលស្មើ ១-១ ជាមួយអ៊ុយក្រែននៅទីក្រុងប៉ារីសកាលពីថ្ងៃពុធសប្តាហ៍មុនក្រុមម្ចាស់ជើងឯកបាល់ទាត់ពិភពលោកបារាំងមាន៤ពិន្ទុពី២ប្រកួតក្នុងពូលD ឈរលេខ១ក្នុងពូលនេះ។ក្រុមរបស់លោក Didier Deschamps នឹងត្រូវវិលត្រឡប់មកវិញក្នុងការប្រកួតជម្រុះនៅថ្ងៃទី១ ខែមេសាដោយជួបក្រុមម្ចាស់ផ្ទះប៊ូស្នៀ ។

ក្នុងការប្រកួតនេះខ្សែបម្រើ Paul Pogba បានចាប់ផ្តើមបង្ហាញខ្លួនឲ្យជម្រើសជាតិវិញពេលប៉ះកាហ្សាក់ស្ថានបន្ទាប់ពីលោក Deschamps បាននិយាយនៅមុនថ្ងៃនៃការប្រកួតថា ខ្សែបម្រើក្រុម Manchester United រូបនេះត្រូវការពេលវេលាលេងទៀងទាត់ដើម្បីស្វែងរកទម្រង់លេងល្អរបស់គាត់ឡើងវិញ។ Pogba បានលេងដោយជំនួស Adrien Rabiotនៅនាទីទី៥៩ ៕ដោយ៖ភារៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print