លួចកន្ទុយរុឺម៉កពីខណ្ឌមានជ័យទៅសម្ងំលាក់ខ្លួននៅរោងទឹកត្នោតជូរខណ្ឌដង្កោ​ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ​ ៖​ កម្លាំងល្បាត​នៃកងអន្តរាគមន៍ខណ្ឌដង្កោ​ បានឃាត់ខ្លួនជនសង្ស័យម្នាក់ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាល​បឹងទំពុន១​ ដេីម្បីចាត់ការតាមច្បាប់​ បន្ទាប់ពីជនសង្ស័យរូបនេះធ្វើសកម្មភាពលួចយកកន្ទុយរុឺម៉កប្រជាពលរដ្ឋបានសម្រេច​រួចមក ។​

​ ការឃាត់ខ្លួនជនសង្ស័យខាងលេីបានធ្វេីឡេីងកាលពីវេលាម៉ោង១២​ និង៥០នាទីថ្ងៃ២៩​ ខែមីនា​ឆ្នាំ២០២១​នៅចំណុចរោងទឹកត្នោតជូរ​ ផ្លូវបេតុង ភូមិខ្វារ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

​ សមត្ថកិច្ចបានឱ្យដឹងថា​ ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ សុខ​ ហេង​ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ​ ស្នាក់នៅបន្ទប់ជួលក្នុងភូមិទួលពង្រ​ សង្កាត់ចោមចៅ១​ ខណ្ឌពោធិ៍សែនជ័យ​ ។ ចំណែកជនរងគ្រោះមានឈ្មោះ​ ឆោម​ ទៀន​ អាយុ៤៩ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិចំរើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ។

​ បេីតាមសម្ដីម្ចាស់រ៉ឺម៉កបានប្រាប់ឲ្យដឹងថា នៅវេលាម៉ោង៦ព្រឹកគាត់បានអូសម៉ូតូរឺុម៉កយកមកដាក់អែបរបងនៅមុខផ្ទះក្នុងភូមិចំរើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ​ និងបានចាក់សោម៉ូតូរុឺម៉កត្រឹមត្រូវដូចសព្វដង លុះមួយសន្ទុះក្រោយមកស្រាប់តែបាត់កន្ទុយរុឺម៉កគាត់ក៏បាននាំប្រពន្ធនិងកូនដើរស្វែងរកកន្ទុយរុឺម៉កគ្រប់ច្រកល្ហក​ រហូតដល់វេលាម៉ោងកើតហេតុគាត់ក៏បានប្រទះឃើញកន្ទុយរុឺម៉ករបស់គាត់ចតនៅក្នុងរោងទឹកត្នោតជូរមួយកន្លែងក្នុងភូមិខ្វា​រ សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ រួចគាត់ក៏បានចូលទៅដល់រោងទឹកត្នោតជូរ​ស្រាប់តែជនសង្ស័យឃើញក៏រត់ឡើងជិះម៉ូតូបំណងនឹងគេចខ្លួន​ ទេីបគាត់ស្រែកឆោឡោថាចោរៗបង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើងស្របពេលកម្លាំងនគរបាលប៉ុស្តិ៍ដង្កោកំពុងធ្វើការល្បាត​ ក៏ធ្វើការឃាត់ខ្លួនជនសង្ស័យខាងលេីបានភ្លាមៗយកមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាល
ដង្កោ​។

​ ពេលសមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាល​ដង្កោ​ ធ្វើការសាកសួរ​ ជនសង្ស័យខាងលេីបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចយកកន្ទុយរុឺម៉ករបស់ប្រជាពលរដ្ឋនៅសង្កាត់បឹងទំពុន១​ ពិតប្រាកដមែនដោយសាររូបគេអត់លុយចាយចូលឆ្នាំ។

​ ក្រោយពីសាកសួររួចរាល់​ សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលដង្កោ​ ក៏បានធ្វើការទំនាក់ទំនងទៅសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលបឹងទំពុនទី១​ ដើម្បីមកយកសង្ស័យរូបនេះយកទៅចាត់បន្តតាមនីតិវិធី​ ព្រោះករណីនេះបានកើតឡើងនៅក្នុងភូមិចំរើនផល​ សង្កាត់បឹងទំពុនទី១​ ខណ្ឌមានជ័យ​ ៕​

ដោយ៖​ ភារ៉ា​ ដង្កោ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print