ក្រុមគ្រូពេទ្យរកឃេីញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៤នាក់នៅក្រោយសាលាជម្ពូវ័ននិងអ្នកពាក់ព័ន្ធ១៣នាក់ទៀត

ចែករំលែក៖

ភ្នំពេញ​៖​ មនុស្សចំនួន៤នាក់ត្រូវបានក្រុមគ្រូពេទ្យរកឃេីញករណីវិជ្ជមានជំងឺកូវីដ-១៩​ បន្ទាប់ពីធ្វេីតេស្តលេីកទី១​ ក្រុមគ្រូពេទ្យបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីពេទ្យហ្លូងម៉ែ​ និងបានបញ្ជូនអ្នកពាក់ព័ន្ធ​ ចំនួន១៣នាក់​​ផ្សេង​ទៀត​ ទៅធ្វេីចក្តាឡីស័ក​នៅមណ្ឌលព្រែព្នៅបន្តកាលពីរសៀលថ្ងៃទី២៩​ ខែមីនា​ ឆ្នាំ២០២១​ អ្នកដែលពាក់ព័ន្ធខាងលេីបានរស់នៅខាងក្រោយសាលាបឋមសិក្សាជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

អាជ្ញាធរបានប្រាប់ឲ្យដឹងថា​ នាក់ដែលវិជ្ជមានជំងឺកូវីដ-១៩ទី១ឈ្មោះ ភួង ផល អាយុ៤៧ឆ្នាំ វិជ្ជមានកូវីដ១៩ ។

ទី២ឈ្មោះគុណ សុខហេង ភេទប្រុស អាយុ៥៥ឆ្នាំ , ទី៣ឈ្មោះ ចាន់ ស្រីមុំ អាយុ៣១ឆ្នាំ , ទី៤ឈ្មោះ ជៀស ស្រីនាង ភេទស្រី អាយុ១៨ឆ្នាំ , ទាំង៤នាក់រស់នៅខាងក្រោយសាលាបឋមសិក្សាជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍​សែនជ័យ​។

ដោយឡែកប្រជាពលរដ្ឋ កំពុងពាក់ព័ន្ធ ដែលរស់នៅខាងក្រោយសាលាបឋមសិក្សាជម្ពូវ័ន ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័ក ​នៅមណ្ឌលព្រែព្នៅបន្ត៕

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print