អាជីវករ កម្មករស៊ីនទ្រី អ្នករត់រុឺម៉កកង់បី អ្នករត់ម៉ូតូឌុបចំនួន៧៣នាក់នៅផ្សារអូឡាំពិកដែលជួបការខ្វះខាតទទួលបានអង្ករពីសម្តេតេជោ ហ៊ុនសែន ក្នុងវិបត្ដិកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ ៖ បងប្អូនអាជីវករលក់ដូរតាមកញ្ច្រែង ល្អី នៅផ្សារអូឡាំពិក កម្មករស៊ីនទ្រីសម្អាតផ្សារ អ្នករត់រីុម៉កកង់បី អ្នករត់ម៉ូតូឌុបចំនួន៧៣នាក់ដែលមានជីវភាពខ្វះខាតក្នុងគ្រួសារ និងកំពុងជួបវិបត្ដិកូវីដ-១៩ផងនោះត្រូវបានគណៈកម្មការផ្សារអូឡាំពិកនាំយកអង្ករដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ទៅប្រគល់ជូនដើម្បីរំលែកការលំបាក ខណៈជំងឺកូវីដ-១៩កំពុងរីករាលដាលនៅក្នុងរាជធានី ភ្នំពេញជាច្រើននៅឡើយ ។
ពិធីផ្ដល់អំណោយនេះបានធ្វើឡើងនៅថ្ងៃទី៣០ ខែមីនានេះនៅផ្សារអូឡាំពិកដោយក្នុងមួយគ្រួសារទទួលបានអង្ករ១ការុង។
លោកឡយ ស៊ាងអាង ប្រធានគណៈ
កម្មការផ្សារអូឡាំពិក បានមានប្រសាសន៍ថា៖ អំណោយដែលចែកជូនខាងលើនេះជាអំណោយដ៍ថ្លៃថ្លារបស់សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីឱ្យគណៈកម្មការផ្សារអូឡាំពិក យកមកចែកជូនដោយផ្ទាល់ដល់បងប្អូនអាជីវករនិងកម្មករអនាម័យ អ្នករត់ម៉ូតូកង់បី អ្នករត់ម៉ូតូឌុបដែលមានជីវភាពខ្វះខាតនិងទីទ័លក្រ ក្នុងដំណាក់កាលនៃជំងឺកូវីដ-១៩ កំពុងរីករាលដាលនៅក្នុងរាជធានីភ្នំពេញនេះ។
លោកឡយ ស៊ាងអាង បានមានប្រសាសន៍ទៀតថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន បានយកចិត្តទុកដាក់ខ្លាំងណាស់ ចំពោះបងប្អូនប្រជាពលរដ្ឋក្រីក្រជួបការលំបាក។ ជាក់ស្តែងសម្រាប់ពេលនេះដោយឃើញបងប្អូនប្រជាពលរដ្ឋមានការលំបាកក្នុងជីវភាព ខណៈផ្ទុះឡើងនូវការរីករាលដាលជំងឺកូវី-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈនេះ សម្តេចតេជោតាមរយៈលោក ឃួង ស្រេង ក៏បានផ្តល់អង្ករជូនពួកគាត់ភ្លាមតែម្តង។
ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈនេះលោកឡយ ស៊ាងអាង បានបញ្ជាក់ថា អនុវត្តតាមការណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈនេះ គណៈកម្មការផ្សារអូឡាំពិក បានអនុវត្តនូវវិធានការជាច្រើន ដើម្បីបង្ការទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ ដូចជាការបាញ់ថ្នាំសម្លាប់មេរោគនៅគ្រប់ជាន់និងជុំវិញផ្សារ ដាក់អាល់កុលលាងដៃ រក្សាគម្លាតសុវត្ថិភាព ឲ្យបងប្អូនប្រជាពលរដ្ឋ អាជីវករពាក់ម៉ាស់ឲ្យបានគ្រប់គ្នា ជាមួយនឹងការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ QR Code “ទប់ស្កាត់កូវីដ-១៩ StopCovid នៅតាមច្រកសំខាន់ៗផងដែរ ។
លោកបានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់រួមគ្នាទប់ស្កាត់ឲ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដោយអនុវត្តនូវវីធាន ៣កុំនិង៣ ការពារ ៕

...

សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print