ខ្សែប្រយុទ្ធសញ្ជាតិបារាំង Kylian Mbappe ត្រូវបានគេរាយការណ៍ថាបានសម្រេចចិត្តមិនចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិករដូវក្តៅនេះដើម្បីផ្តោតលើអ្វីដែលអនាគតដើម្បីអាជីពជាក្លិបរបស់គាត់នៅ Paris Saint-Germain ។
ខ្សែប្រយុទ្ធរូបនេះនៅសល់តែ១ឆ្នាំទៀតលើកិច្ចសន្យារបស់គាត់នៅឯ Paris Saint-Germain ហើយកំពុងត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ទៅកាន់ក្លិបReal Madrid ។
Mbappe ដែលត្រៀមលេងឱ្យបារាំងនៅ Euro ២០២០ នៅខែមិថុនា និងខែកក្កដានឹងអាចចូលលេងកីឡាអូឡាំពិកបាន ព្រោះគាត់មានអាយុក្រោម២៣ឆ្នាំ។
ទោះបីជាយ៉ាងណាក៏ដោយយោងទៅតាមសារព័ត៌មានអេស្ប៉ាញ MARCA បានឲ្យដឹងថា កីឡាករវ័យ ២២ឆ្នាំរូបនេះបានប្រាប់សហព័ន្ធបាល់ទាត់បារាំងថាគាត់នឹងមិនអាចចូលទីក្រុងតូក្យូឆ្នាំ២០២០ នៅខែកក្កដា និងខែសីហាបានទេព្រោះគាត់ចង់សម្រេចចិត្តលើអនាគតក្លិបរបស់គាត់។
យោងទៅតាមសារព័ត៌មាន The Athletic បានឲ្យដឹងថា Mbappe បានស្នើសុំប្រាក់ចំនួន៧០០,០០០ អឺរ៉ូក្នុងមួយសប្តាហ៍ប្រសិនបើគាត់នឹងបន្តនៅឯ Paris Saint-Germain ក្នុងកិច្ចសន្យាថ្មី ៕ដោយ៖ភារៈ