មេ​គយ​ច្រក​អន្តរជាតិ​ដូង​ លោក​ ឆាយ​ បូ​ និង​មន្ត្រី​ជំនិត​ ចែ​ត្រ​ សេដ្ឋា​ ឃុបឃិត​ឲ្យ​ឈ្មួញ​ នាំ​ចូល​ទំនិញគេចពន្ធ​

ចែករំលែក៖

​ខេត្តបាត់ដំបង​៖​ អ្នកស្រុក​កំ​រៀង​ ខេត្តបាត់ដំបង​ បាន​ខ្សឹប​ថា​ លោក​ ឆាយ​ បូ​ មេ​គយ​ច្រក​ទា្វរ​អន្តរជាតិ​ដូង​ និង​មន្ត្រី​ជំនិត​ឈ្មោះ​ ចែ​ត្រ​ សេដ្ឋា​ បាន​បើកដៃ​ឲ្យ​ឈ្មួញ​ នាំ​ចូល​ទំនិញគេចពន្ធ​ ច្រើន​ខែ​មក​ហើយ​ តែ​អាជ្ញាធរ​ ខេត្តបាត់ដំបង​ហាក់​មិន​បាន​អើពើ​នោះ​ទេ​ ហើយ​ទំនិញគេចពន្ធ​ ហូរ​ចូល​ពី​ប្រទេស​ថៃ​ មាន​ចំនួន​កាន់តែ​ច្រើន​ឡើងៗ​ ដែល​ក្នុង​នោះ​ ក៏​មាន​ទំនិញ​ ខូចគុណភាព​ថែម​ទៀត​ ។​

​អ្នកស្រុក​បាន​បញ្ជាក់​ថា​ បញ្ហា​ខាងលើ​នេះ​ កើតឡើង​ដោយសារ​តែ​ មន្ត្រី​ជំនាញ​ របស់​លោក​ ឆាយ​ បូ​ មិន​បំពេញការងារ​ ឲ្យ​បាន​ត្រឹមត្រូវ​ តាម​តួនាទី​របស់​ខ្លួន​ ផ្ទុយ​ទៅ​វិញ​មន្ត្រី​ជំនាញ​មួយ​ចំនួន​ ថែម​ទាំង​បាន​ឃុបឃិត​ ជាមួយ​ឈ្មួញ​ប្រព្រឹត្ត​បទល្មើស​ ដោយ​មិន​ខ្វល់​ ពី​ការ​ខាតបង់​ ចំណូល​ថវិកាជាតិ​នោះ​ទេ​។​ ជាក់ស្តែង​ គ្រឿង​កំប៉ុង​ បន្លែ​ផ្លែ​ឈើ​ គ្រឿងទេស​ គ្រឿងបន្លាស់​ម៉ូតូ​ និង​រថយន្ត​ ត្រូវ​បាន​ឈ្មួញ​ នាំ​ចូល​ពី​ប្រទេស​ថៃ​ មក​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​មិន​មានការ​ពិនិត្យ​ និង​បង់ពន្ធ​ ឲ្យ​បាន​ត្រឹមត្រូវ​ឡើយ​ ។​

​ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា​ ក្នុង​ចំណោម​មុខទំនិញ​ ដែល​បាន​រៀបរាប់​ខាងលើ​ ភាគច្រើន​មិន​បាន​បង់ពន្ធ​ជូន​រដ្ឋ​ ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ​ ហើយ​គេ​ដឹង​ថា​ ឈ្មួញ​បាន​ចែក​ភាគរយ​ នៃ​ផល​ចំណេញ​ ជាមួយ​មន្ត្រី​ជំនាញ​គយ​ របស់​លោក​ ឆាយ​ បូ​។​ ប្រជាពលរដ្ឋ​ នៅ​ស្រុក​កំ​រៀង​ បាន​រិះគន់​ថា​ ករណី​ប្រព្រឹត្ត​ បទល្មើស​សេដ្ឋកិច្ច​ នៅ​តាម​បណ្តោយ​ព្រំដែន​ នៅ​តែ​កើត​មាន​ ហើយ​ករណី​ខ្លះ​ មន្ត្រី​ជំនាញ​គយ​ បាន​ឃុបឃិត​ ដោយ​ផ្ទាល់​តែ​ម្តង​ក៏​មាន​ ៕​

4

...

ដោយ៖ ហេង​ សូ​រិ​យា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print