​រញ្ជួយ​ដី​កម្រិត​៧,៩​រ៉ិ​ច​ទ័​រ​នៅ​ភាគ​ខាងលិច​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​

ចែករំលែក៖

abc (4)

នៅ​ព្រលប់​ថ្ងៃ​ទី​២​ ខែមីនា​ មាន​ករណី​ រញ្ជួយ​ដី​កម្រិត​៧,៩​រ៉ិ​ច​ទ័​រ​នៅ​ភាគ​ពាយព្យ​ នៃ​កោះ​សូ​ម៉ា​ត្រា​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ធ្វើ​ឱ្យ​មន្ដ្រី​ក្នុង​តំបន់​ប្រកាស​អាសន្ន​ពីរ​លក​ យក្ស​ស៊ូ​ណា​មិ​​។​

​ក្រុម​ធរណីមាត្រ​អា​មេ​រិ​ក​ USGS​ បាន​បញ្ជាក់​ថា​ ការ​រញ្ជួយ​ដី​កម្រិត​៧,៩​ រ៉ិ​ច​ទ័​រ​ស្ថិត​នៅ​ភាគ​ពាយព្យ​នៃ​កោះ​ស៊ូ​ម៉ា​ត្រា​នៅ​វេលា​ម៉ោង​៧​និង​៤៩​នាទី​យប់​ថ្ងៃ​ទី​២​ ខែមីនា​ ក្នុង​ជម្រៅ​១០​គីឡូម៉ែត្រ​នៅ​ ក្រោម​ដី​។​

​មក​ទល់​ពេល​នេះ​មិន​ទាន់​មាន​របាយការណ៍​ស្ដី​ពី​ការ​ខូចខាត​ទ្រព្យសម្បត្ដិ​និង​អាយុជីវិត​នៅឡើយ​។​ សារព័ត៌មាន​ AFP​ បាន​ផ្សាយ​ថា​ អង្គការ​តាមដាន​ការ​ រញ្ជួយ​ដី​ឥណ្ឌូ​នេ​ស៊ី​ BMKG​ បានឱ្យ​ដឹង​ ថា​ រញ្ជួយ​ដី​កម្រិត​៧,៨​រ៉ិ​ច​ទ័​រ​ធ្វើ​ឱ្យ​ មន្ដ្រី​នៅ​ក្នុង​តំបន់​ប្រកាស​អាសន្ន​ពីរ​លក​ យក្ស​ស៊ូ​ណា​មិ​នៅ​តំបន់​ភាគ​ខាងលិច​ កោះ​ស៊ូ​ម៉ា​ត្រា​ និង​ Aceh​ ។​

...

មន្ដ្រី​អូស្ដ្រាលី​ក៏​បាន​ប្រកាស​អាសន្ន​ពីរ​លក​យក្ស​ស៊ូ​ណា​មិ​ផង​ដែរ​នៅ​កោះ​ Cocos​ និង​ Christmas​ ។​ សារព័ត៌មាន​ AFP​ បាន​ផ្សាយ​ថា​ ពលរដ្ឋ​រស់នៅ​ តំបន់​ Padang​ មានការ​ភ័យ​ខ្លាច​យ៉ាង​ ខ្លាំង​រត់​ចេញពីផ្ទះ​ទៅ​កាន់​តំបន់​ខ្ពស់​ខ្លាច​ រលក​យក្ស​ស៊ូ​ណា​មិ​។​ ចរាចរណ៍​ក៏​បាន​ ផ្អាក​នៅ​លើ​ដងផ្លូវ​មួយ​ចំនួន​នៅ​តាម​ឆ្នេរ​ សមុទ្រ​។​

​ប៉ុន្ដែ​នៅ​លើ​គេហទំព័រ​របស់​ USGS​ បាន​ផ្សាយ​ថា​ ការ​រញ្ជួយ​ដី​ខាងលើ​មិន​ អាច​បង្ក​ឱ្យ​មានការ​ខូចខាត​ទ្រព្យសម្បត្ដិ​និង​អាយុជីវិត​ក៏​ដូច​ជា​សំណង​ផ្សេងៗ​នៅ​ក្នុង​តំបន់​។​ ការ​រញ្ជួយ​ដី​កាលពី​ឆ្នាំ​២០០៤​ ក៏​បាន​កើតឡើង​នៅ​ក្នុង​តំបន់​ខាងលើ​ បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​រាប់​ម៉ឺន​នាក់​ ។​ ទាំងនោះ​ហើយ​បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​នៅ​ក្នុង​តំបន់​មានការ​ភ័យ​ខ្លាច​នៅ​ពេល​មានការ​ រញ្ជួយ​ដី​កើតឡើង​ ៕​ ប្រែសម្រួល៖ ម៉ែ​វ​ សា​ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print