អាវុធហត្ថខណ្ឌដូនពេញឃាត់ខ្លួនជនសង្ស័យពីរនាក់ ករណីហឹង្សាបណ្តាលឲ្យរបួសនៅខណ្ឌដូនពេញ

ចែករំលែក៖

20160303185728

ភ្នំពេញៈនៅវេលាម៉ោង១១និង៤០យប់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៦ អាវុធហត្ថខណ្ឌដូនពេញឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណីហឹង្សាបណ្តាលឲ្យរបួស នៅចំនុចផ្លូវ៦១ កែងផ្លូវ ៨៦ សង្កាត់ ស្រះចក ខណ្ឌដូនពេញ ។

ជនសង្ស័យទី១-ឈ្មោះ ជៀម ចន្ថា ភេទប្រុស អាយុ៣២ឆ្នាំ  និងទី២-ឈ្មោះ សំ សុធារ៉ា ភេទប្រុស អាយុ២១ឆ្នាំ អ្នកទាំងពីរគឺជាសន្តិសុខខណ្ឌដូនពេញ ។

ជនរងគ្រោះឈ្មោះ ស៊ូ សុផាត ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរនគរបាលតំរួតបទបញ្ជា ស្នាក់នៅផ្ទះលេខ១F ផ្លូវ៨៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ (រងបួសក្បាល)។

...

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យជិះម៉ូតូ០២គ្រឿងមានគ្នា៥នាក់ តាមបណ្តោយផ្លូវ៨៦ ពីកេីតមកលិច ស្រាប់តែមានម៉ូតូ០១គ្រឿងជារបស់ជនរងគ្រោះជិះតាមពីក្រោយ ភ្លាមនោះពួកគេទាំងសងខាងបានឈប់ម៉ូតូរៀងខ្លួន ហេីយជនសង្ស័យ៥នាក់បានចូលទៅសួរ ជនរងគ្រោះដែលជិះម៉ូតូម្នាក់ឯងថា ហេតុអីបានជិះម៉ូតូតាមក្រោយអញ តេីឯងមានបំណងអី? ភ្លាមនោះក៏សួរទៅ សួរមកក៏កេីតមានជំលោះពាក្យសំដីបណ្តោលឲ្យវាយទៅវាយមក ហើយឈ្មោះ ស៊ូ សុផាត រងរបួសបែកក្បាល បន្ទាប់មកកំលាំងបានចុះទៅដល់កន្លែងកេីតហេតុក៏ឃាត់បានជនសង្ស័យ០២នាក់ខាងលេី រីឯជនសង្ស័យ០៣នាក់ ទៀតបានរត់គេចខ្លួនបាត់តែម្តង។បច្ចុប្បន្នជនរងគ្រោះកំពុងសំរាកព្យាបាលនៅកាល់ម៉ែត ៕ដោយ៖ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print