ពន្ធអចលនទ្រព្យថ្មីរបស់មីយ៉ាន់ម៉ាប្រហែលជាធ្វើឱ្យប៉ះពាល់ដល់ប្រជាជនក្រីក្របំផុតរបស់ខ្លួន

ចែករំលែក៖

myanmar

ទីភ្នាក់ងារអចលនទ្រព្យរបស់ មីយ៉ាន់ម៉ាបានឱ្យដឹងថា ដោយសារតែមានតម្លៃថ្លៃហើយនោះការជួលអាផាតមិន និង តម្លៃលក់នៅក្នុងតំបន់ចំនួន៦ក្នុងប្រទេស មីយ៉ាន់ម៉ានេះនឹងកាន់តែមានតម្លៃខ្ពស់ បន្ថែមទៀតដោយសារតែច្បាប់ពន្ធថ្មីក្នុងឆ្នាំ២០១៦នេះ។

ច្បាប់ថ្មីដែលនឹងចូលជាធរមាន ក្នុងថ្ងៃទី១ខែមេសាខាងមុខនេះបានដាក់ឱ្យបង់ពន្ធទៅលើប្រតិបត្តិការលក់អចលនទ្រព្យ១៥ភាគរយ ពោលគឺកើនឡើង៣ ភាគរយបើធៀបនឹងច្បាប់ចាស់។

ចំណាត់ថ្នាក់ខ្ពស់បំផុតការ​លក់​ផ្ទះដែលមានតម្លៃលើសពី១០០លានក្យាណត្រូវជាប់អាករ៣០ភាគរយ​ ។ សម្រាប់​ច្បាប់ពន្ធ២០១៥ចាស់ពន្ធ៣០ភាគរយគឺសម្រាប់ការលក់ដែលមានតម្លៃចាប់ពី១.៥ពាន់លានក្យាណឡើងទៅ ។
នេះមានន័យថា អ្នកទិញជាច្រើនទំនងជាសម្រុកទៅទិញផ្ទះសម្បែងណាដែលមាន១០០លានក្យាណឬទាបជាងនេះដើម្បីបញ្ចៀសការចំណាយទៅលើ ពន្ធ។

ទីភ្នាក់ងារអចលនទ្រព្យ U Than Oo បានឱ្យដឹងថា ការកើនឡើង ៥ដងនៅក្នុងពន្ធនេះនឹងធ្វើឱ្យអ្វីៗច្របូលច្របល់។ វានឹងធ្វើឱ្យប៉ះពាល់ដល់អចលនទ្រព្យថ្លៃៗ ដែលនឹងឈានទៅរកបញ្ហា សម្រាប់អ្នកដែលមានវណ្ណៈទាប។ សម្រាប់ ពេលឥឡូវនេះអចលនទ្រព្យដែលមាន តម្លៃ៣០ទៅ៤០លានក្យាដមិនរងផលប៉ះពាល់ដោយរង្វង់ទីផ្សារនេះទេ ប៉ុន្តែប្រជាជនទាំងនោះនឹងត្រូវបង់ពន្ធ៣០ភាគរយបន្ថែមទៀតទៅលើអចលនទ្រព្យដែលមានតម្លៃលើសពី១០០លានក្យាណ។ យើងចាំបាច់ត្រូវតែធ្វើការសង្កេតបន្ថែមទៀត ថាតើនឹងមានអ្វីកើតឡើងបន្ទាប់ទៀត ប៉ុន្តែច្បាស់ណាស់ថានឹងមានភាពស្មុគស្មាញ។

សម្រាប់ការលក់ដែលមានតម្លៃចន្លោះពី៣០លានក្យាដដល់១០០លានក្យាដនឹងត្រូវបង់ពន្ធ២០ភាគរយ។ តម្លៃ អាផាតមិននៅក្នុងតំបន់ចំនួន៦ដែលរួមមានតំបន់ Kyauktada តំបន់Pabedan តំបន់Lanmadaw តំបន់Latha- តំបន់Pazun daung និងតំបន់Botahtaung គឺថ្លៃជាងគេនៅក្នុងទីក្រុង។

...

សូមបញ្ជាក់ថា ភាគច្រើននៃ អាផាតមិននៅទីនោះគឺសម្រាប់ជួល មិនមែនសម្រាប់លក់ទេ។ ហើយមនុស្ស ធម្មតាមិនអាចទិញបានឡើយ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print