ឃាត់ខ្លួនបុរសម្នាក់រំលោភ​សេពសន្ថវៈ​លើ​ក្មេង​ស្រី​អាយុ​១០​ឆ្នាំពេលជិះកង់ឌុបទៅដោះមង

ចែករំលែក៖

ខេត្ត​បាត់ដំបង​ ៖​ ​ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​បាណ​ន់​ បានឃាត់ខ្លួន​ជនសង្ស័យម្នាក់ ក្នុង​ករណី​រំលោភ​សេពសន្ថវៈ​លើ​ក្មេងស្រីអនីតិជន​អាយុ​១០​ឆ្ឆ្នាំដែលកើតឡើង​ នៅ​ត្រង់​ចំណុច​បឹង​អន្លក់​ ឃុំ​ស្នឹង​ ស្រុក​បាណ​ន់​ នាពេលកន្លងមក។​
ការឃាត់ជនសង្ស័យខាងលើប្រព្រឹត្តទៅនៅ​ថ្ងៃ​ទី​៣០​ ខែមីនា​ ឆ្នាំ​២០២១​ វេលា​ម៉ោង២រសៀល តាមពាក្យបណ្តឹងរបស់អាណាព្យាបាលក្មេងស្រីរងគ្រោះ។
មន្ត្ត្រីនគរបាលស្រុកបាណន់បានឲ្យដឹងថា​ជនសង្ស័យ​ឈ្មោះ​ ម៉ៃ​ ម៉ាត់​ ភេទ​ប្រុស​ អាយុ​ ៣៩​ឆ្នាំ​ រស់នៅ​ភូមិ​ស្នឹង​កើត​ ឃុំ​ស្នឹង​ ស្រុក​បាណ​ន់​។បុរសនេះ បាន​ចាប់រំលោភ​សេពសន្ថវៈ​លើ​ក្មេង​ស្រី​ឈ្មោះ​ រ​.​ស​.​ច​.​ខ​.​រ​ អាយុ​ ១០​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ឃុំ​ខាងលើ​ ក្នុង​ពេល​ដែល​ជនសង្ស័យ​ជិះ​កង់​ឌុ​ប​ជន​រង​គ្រោះ​ទៅ​ដោះ​ត្រី​មង​នៅ​ទីតាំង​កើតហេតុ​ខាងលើ​កាលពីមិនចាំថ្ងៃខែ។​

​តាម​ចម្លើយ​របស់​ក្មេង​ស្រី​រង​គ្រោះ​ បាន​បញ្ជាក់ឲ្យដឹង​ថា​ ជនសង្ស័យ​បាន​ចាប់រំលោភ​ខ្លួននាងបានសម្រេចចំនួន​៣​ដង​រួច​មក​ហើយ​ ហើយក្រោយរំលោភបានសម្រេចម្តងៗ បុរសនេះតែងគំរាម​មិនឲ្យប្រាប់​អ្នក​ដទៃ​ទេ បើហ៊ានប្រាប់គេនឹងសម្លាប់នាងចោល។​
យ៉ាងណាក្នុង​ករណី​នេះ​ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​ បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់​៕

...


ដោយ÷ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print