ក្រុមតំណាងរាស្ត្រមីយ៉ាន់ម៉ាបង្កើតរដ្ឋាភិបាលស្រមោល ដើម្បីប្រឆាំងយោធា

ចែករំលែក៖

តំណាងរាស្ត្រមីយ៉ាន់ម៉ា បានឡើងគម្រោងបង្កើតរដ្ឋាភិបាលស្រមោល ដើម្បីតទល់ជាមួយកម្លាំងយោធា នៅពេលដ៏ខ្លីខាងមុខ ។ ស្ថានភាពខាងលើបង្កក្តីបារម្ភកាន់តែខ្លាំង ពីសង្គ្រាមស៊ីវិលផ្ទុះឡើងក្នុងប្រទេសនេះ
លោក Zin Mar Aung តំណាងរាស្ត្រមួយរូបមកពីគណបក្សជាតិដើម្បីប្រជាធិបតេយ្យ NLD បានលើកឡើងថា «យើងជិតបានសម្រេចហើយ រដ្ឋាភិបាលសាមគ្គីជាតិសាសន៍បណ្តោះអាសន្នរបស់មីយ៉ាន់ម៉ា នឹងកើនឡើងក្នុងពេលឆាប់ៗនេះ»។
លោក Zin Mar Aung ត្រូវបានជ្រើសរើសឲ្យកាន់តំណែងរដ្ឋមន្ត្រីការបរទេស របស់រដ្ឋាភិបាលស្រមោល តំណាងឲ្យ ក្រុមអ្នកតំណាងរាស្ត្រ ដើម្បីបង្កើតទំនាក់ទំនងនៅខាងក្រៅជួយដល់រដ្ឋាភិបាល តទល់និងយោធា។ សមាជិករដ្ឋាភិបាលស្រមោល គឺជាតំណាងរាស្ត្រដែលពលរដ្ឋបោះឆ្នោតជ្រើសរើសនៅក្នុងការបោះឆ្នោតកាលពីឆ្នាំ២០២០ បានពិភាក្សាជាមួយបណ្តា ក្រុមប្រដាប់អាវុធនៅក្នុងប្រទេសនេះ និងបណ្តាគណបក្សនយោបាយ ដើម្បីប្រឆាំងយោធា ។ ជាមួយគ្នានេះរដ្ឋាភិបាលស្រមោលនឹងបង្កើតរដ្ឋធម្មនុញ្ញបណ្តោះអាសន្ន ផងដែរដើម្បីជាមូលដ្ឋាននៅក្នុងការអនុវត្ត។
ស្ថានភាពខាងលើ អាចបង្កឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ក្រុមអ្នកជំនាញ បញ្ជាក់ថា អាចនឹងបង្កឲ្យមានសង្គ្រាមស៊ីវិលកើតឡើង ប្រសិនបើរដ្ឋាភិបាលស្រមោលគៀងគ ក្រុមប្រដាប់អាវុធ រាប់សិបក្រុមនៅក្នុងប្រទេសនេះចូលរួមប្រឆាំងយោធា ។
ក្រោយមានអំពើហិង្សា រវាងបាតុករ និងកម្លាំងទាហាន បណ្តាលឲ្យមានអ្នកស្លាប់ជាង៥០០នាក់មក សហគមន៍អន្តរជាតិក្នុងនោះអាមេរិក បានស្នើដល់បណ្តាប្រទេសផ្តាច់ទំនាក់ទំនងរកស៊ីជាមួយ ក្រុមហ៊ុនជាប់ពាក់ព័ន្ធនិងយោធាមីយ៉ាន់ម៉ា ៕ ដោយធីរីណា


មីយ៉ាន់ម៉ាបានធ្លាក់ក្នុងវិបត្តិចាប់តាំងពីដើមខែកុម្ភះ (រូបថត AP)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print