បុរសម្នាក់ចុះទៅងូតទឹកលង់ស្លាប់បង្កការភ្ញាក់ផ្អើលនៅខេត្តកណ្ដាល

ចែករំលែក៖

ខេត្តកណ្ដាលៈ បុរសម្នាក់លង់ទឹកស្លាប់ខណៈចុះហែលទឹកអូរតាប៉ាតែម្នាក់ឯង។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០និង៤០នាទីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៦ នៅចំណុចភូមិជ្រោយតាប៉ា ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ជនរងគ្រោះមានឈ្មោះ ចៅ ព្រុំសុវណ្ណ ភេទប្រុស អាយុ៣១ឆ្នាំជនជាតិខ្មែរមុខរបរកសិករមានទីលំនៅភូមិកោះបៀ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល។

ប្រភពពីគ្រួសារជនរងគ្រោះបានឲ្យដឹងថា វេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៦ ជនរងគ្រោះបានចុះហែលទឹកអូរតាប៉ាតែម្នាក់ឯងបណ្ដាលឲ្យបាត់ខ្លួនពេលនោះក្រុមគ្រួសារបងប្អូននាំគ្នាចុះរកតែរកមិនឃើញ រហូតដល់វេលាម៉ោង១០និង៤០នាទីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៦ទើបក្រុមគ្រួសាររកសាកសពជនរងគ្រោះឃើញ ក្រោយពីផ្នែកជំនាញពិនិត្យហេតុ គ្រូពេទ្យឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ ប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ និងក្រុមគ្រួសារ ធ្វើការពិនិត្យសាកសពជនរងគ្រោះខាងលើរួច សពជនរងគ្រោះពិតជាស្លាប់ដោយសាលង់ទឹកប្រាកដមែន ហើយក្រុមគ្រួសាជនរងគ្រោះក៍ទទួលស្គាលថា កូនរបស់គាត់ពិតជាស្លាប់ដោយសារលង់ប្រាកដមែន ។ បន្ទាប់មកសមត្តកិច្ចយើងក៍ប្រគល់សាកសពឈ្មោះ ចៅ ព្រុំសុវណ្ណ ភេទប្រុស ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

20160303234911

20160303234915

...

ដោយ៖ សណ្ដោស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print