ក្រុមការងារនៃអធិការរ​ដ្ឋានស្រុកព្រៃឈរ បកស្រាយបំភ្លឺ សារព័ត៌មានគេហទំព័រ ហ្វេសបុ៊ក Angkor daily ដែលបានចុះផ្សាយព័ត៌មាន

ចែករំលែក៖

ខេត្តកំពង់ចាម ៖​ ក្រុមការងារនៃអធិការរ​ដ្ឋានស្រុកព្រៃឈរ ប្រកាសថា​ មិនមានច្បាប់អនុញ្ញាតបេីកល្បែងស៊ីសងគ្រប់​ ប្រភេទនោះទេ​ ប៉ុន្តែ​ក្រុម​ការងារ​បានរក​ ឃេីញនៅចំណុចហាងកាហ្វេ ទួល​ក្រសាំង ស្ថិតក្នុងភូមិត្រពាំងទូក ឃុំជ្រៃវៀនស្រុកព្រៃឈរ លួចបេីកលេងល្បែងភ្នាល់ (ជល់មាន់) តាមប្រព័ន្ធអនឡាញ ដែល​ចំណាត់ការ​សមត្ថកិច្ច​បានហៅម្ចាស់ហាងលក់កាហ្វេខាងលើ ធ្វើកិច្ចសន្យា អប់រំណែនាំ ឲ្យបញ្ឈប់សកម្មភាពទាំងនោះ ក្នុងករណី នៅតែបន្តបើកលេង និង ចាត់ការតាមនិតិវិធី ។

ក្រុមការងារតាមដានព័ត៌មានបណ្ដាញសង្គម នៃអធិការរដ្ឋាននគរបាលស្រុកព្រៃឈរអោយដឹងថា​ បន្ទាប់ពី​បណ្ដាញសារព័ត៌មានគេហទំព័រ ហ្វេសបុក អង្គរដេលីបានចុះផ្សព្វផ្សាយថា ក្នុងមូលដ្ឋាន​
មានបេីកលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម នៅបន្តបើកលេងល្បែងយ៉ាង​ពេញបន្ទុកក្នុងពេលផ្ទុះជំងឺកូវីដ១៩​ ។

ប៉ុន្តែ​ក្រុមការងារនៃអធិការរដ្ឋាន សូមធ្វើការ​ស្រាយបំភ្លឺ​ ពាក់ព័ន្ធចំណងជើង និងខ្លឹមសារ ដែលបានចុះផ្សព្វផ្សាយ ដោយគេហទំព័រ ព័ត៌មាន តាម facebook page អង្គរដេលី ដែលធ្វើឲ្យប៉ះពាល់ដល់ អធិការដ្ឋាននគរបាលស្រុកព្រៃឈរ ក៏ដូចជាអាជ្ញាធរដែលមានសមត្ថកិច្ចក្នុងមូលដ្ឋានស្រុកព្រៃឈរ ផងដែរ ។ ដោយនៅស្រុកព្រៃឈរ មិនមានការអនុញ្ញាតឲ្យលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឡើយ។

​ទោះយ៉ាងណា​ ក្រុមការងារនៃអធិការរដ្ឋានអរគុណដល់បណ្ដាញគេហទំព័រព័ត៌មាន អង្គរដេលី angkor daily ដែលបានចូលរួមសហការផ្ដល់ព័ត៌មាននេះផងដែរ​ ។

ពាក់ព័ន្ធ​នឹងដំណឹងនេះ​ លោកវរសេនីយ៍ឯក កែវ ស៊ាងហ៊ាន់ អធិការនគរបាលស្រុកព្រៃឈរ បានគោរពសំណើសុំគោលការណ៍ និង ការអនុញ្ញាត ពីថ្នាក់ដឹកនាំ ដើម្បីចុះពិនិត្យ អង្កេត និងស្រាវជ្រាវ ចំពោះករណី ដែលបានចុះស្រាយខាងលើនេះ ជាលទ្ធផល ពិនិត្យឃើញថា: នៅចំណុចហាងកាហ្វេ ទួលក្រសាំង ស្ថិតក្នុងភូមិត្រពាំងទូក ឃុំជ្រៃវៀនស្រុកព្រៃឈរ មានការ​លបលួចលេងល្បែងភ្នាល់ (ជល់មាន់) តាមប្រព័ន្ធអនឡាញ ដោយគ្មានការអនុញ្ញាត។

ជាចំណាត់ការជំហ៊ានដំបូង លោកអធិការនគរបាលស្រុកព្រៃឈរ បានហៅម្ចាស់ហាងលក់កាហ្វេខាងលើ ធ្វើកិច្ចសន្យា អប់រំណែនាំ ឲ្យបញ្ឈប់សកម្មភាពទាំងនោះ ក្នុងករណី នៅតែបន្តបើកលេង និង ចាត់ការតាមនិតិវិធី ។

ដោយឡែក ចំពោះ បញ្ហាកូវីដ-១៩ កងកម្លាំង នៃអធិការរដ្ឋាននគរបាលស្រុកព្រៃឈរ ដូចជា អាជ្ញាធរក្នុងស្រុកព្រៃឈរ បានខិតខំ បន្តចូលរួម ផ្សព្វផ្សាយ ណែនាំដល់ប្រជាពលរដ្ឋទូទាំងស្រុក អំពីវិធានការ របស់ក្រសួងសុខាភិបាល និង អនុវត្តតាមអនុសាសន៍ណែនាំរបស់សម្ដេច អគ្គមហាសេនាបតីតេជោ 3កុំ 3ការពារ ក្នុងការបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ ក្នុងសហគមន៍ស្រុកព្រៃឈរ ក៏ដូចជាក្នុងសហគមន៍ទូទាំងប្រទេសផងដែរ ៕

...

វណ្ណៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print