រដ្ឋបាលក្រុងកំពង់ឆ្នាំង ជូនដំណឹង ស្តីពីការផ្អាកជាបណ្តោះអាសន្នការចេញចូលនៅគ្លីនិក ព្យាបាលជំងឺទូទៅនិងកុមាររបស់វេជ្ជបណ្ឌិត ប៉ុល ប៊ូ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ គ្លីនីកព្យាបាលជំងឺទូទៅនិងកុមាររបស់វេជ្ជបណ្ឌិត ប៉ុល ប៊ូ ស្ថិតនៅសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ត្រូវបានអាជ្ញាធរក្រុងកំពង់ឆ្នាំង ចេញសេចក្តីជូនដំណឹង ផ្អាកជាបណ្តោះអាសន្ន នូវការចេញចូលក្នុងគី្លនិកនេះ ។ ការចេញសេចក្តីជូនដំណឹងរបស់រដ្ឋបាលក្រុងកំពង់ឆ្នាំង គឺធ្វើឡើងកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ ក្រោយពីរកឃើញថា មានបុរសវិជ្ជមានមេរោគកូវីដ-១៩ ម្នាក់បានចូលទៅដាក់សេរ៉ូម និង ព្យាបាលនៅទីនោះ ។
នៅក្នុងលិខិតផ្លូវការរបស់រដ្ឋបាលក្រុងកំពង់ឆ្នាំង បានបញ្ជាក់ថា បុរស ឈ្មោះសោម ឡូ រស់នៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ធ្វើការរោងចក្រនៅ ខណ្ឌសែនសុខរាជធានីភ្នំពេញ ផ្នែកពិនិត្យគុណភាព (QC) ។ តាមរយៈការធ្វើតេស្តសំណាកនៅវិទ្យាស្ថានប៉ាស្ទ័កម្ពុជា រាជធានីភ្នំពេញ បានបញ្ជាក់ថា ឈ្មោះសោម ឡូមានវិជ្ជកូវីដ ១៩ ។
នៅក្នុងព្រឹត្តិការណ៍នេះ មានអ្នកពាក់ព័ន្ធផ្ទាល់និងប្រយោលចំនួន២៤នាក់ ដូចនេះរដ្ឋបាលក្រុងកំពង់ឆ្នាំង បានអំពាវនាវអ្នកទាំងអស់ក្នុងករណីនេះ ត្រូវមកធ្វើតេស្តជាបន្ទាន់ នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង កុំបីខាន៕


ដោយ÷ ចន្ថា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print