ប្រធានក្រុមនាវឹកដែលជាស្ត្រីដ៏ស្រស់ស្អាត បង្ហាញការខកចិត្តយ៉ាងខ្លាំងក្រោយពេលមានពាក្យចចាមអារ៉ាមជាច្រើនបានបង្ហោះលើបណ្តាញសង្គម ថានាងជាមូលហេតុបណ្តាលឲ្យកកស្ទះព្រែកជិក Suez ដយសាតែនាវាជាប់គឿងទទឹងព្រែក។
តាមសារព័ត៌មាន BBC នៅថ្ងៃទី ៤ខែមីនា បានផ្សាយថា នាង Marwa Elselehdar ប្រធានក្រុមនាវឹកជនជាតិអេហ្ស៊ីប បានឲ្យដឹងថា នៅពេលនេះជាប់គឿងនាវានៅព្រែកជីក មានព័ត៌មានជាច្រើនបានផ្សាយថា នាងគឺជាមូលហេតុ បណ្តាលឲ្យមានហេតុការខាងលើ។
នាង Marwa Elselehdar បានលើកឡើងថា នាងពិតជាមានហេតុផលមកពីណា ថានាងត្រូវបានពលរដ្ឋមួយចំនួននៅលើបណ្តាញសង្គមអូសទាញនាងចូលក្នុងវិបត្តិព្រែកជីក Suez នោះឡើយ។ នាងបានបន្តទៀតថា « ខ្ញុំពិតជាតក់ស្លុតយ៉ាងខ្លាំង ដោយខ្ញុំក្លាយទៅជាគោលដៅវាយប្រហារ ដោយសារខ្ញុំជាស្ត្រីដំបូងគេដែលទទួលបានជោគជ័យនៅក្នុងវិស័យដឹកជញ្ជូនជើងទឹក»។
នាក់ Marwa Elselehdar បានបើកនាវាឆ្លងកាត់ព្រែកជីក Suez តាំងពីឆ្នាំ២០១៥ ក្នុងពេលព្រែកជីកពង្រីកហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន។ នាងទទួលរងការរិះគន់យ៉ាងខ្លាំង ដោយសារតែពលរដ្ឋមួយចំនួនបានឌឺដងដាក់នាង ក្រោយនាងក្លាយជាប្រធានក្រុមនាវឹក បញ្ជានាវាដឹកទំនិញធុនធំ។
ព្រែកជីក Suez ត្រូវជាប់គាំង ៦ថ្ងៃ នៅចុងខែមីនា ដោយសារតែនាវា Ever Given មានចំណុះ២៤០ ពាន់តោន ជាប់គាំងទទឹងព្រែកធ្វើឲ្យចរាចរណ៍នានាឆ្លងកាត់ទីនេះត្រូវជាប់គាំទាំងស្រុង បណ្តាលឲ្យខាតបង់ទឹកប្រាស់ជាង ១ពាន់លានដុល្លារអាមេរិក៕
រូបភាព៖ baogiaothong