បញ្ជូន​ជនសង្ស័យ​ម្នាក់​ ទៅតុលាការ ដោយខឹង​គេ​បើកឡាន​ឆាបម៉ូតូ​យក​ដុំ​ថ្ម​គប់កញ្ចក់​ក្រោយ​បែកប្រេះស្រាំ

ចែករំលែក៖

ខេត្តបាត់ដំបង​ ៖​ កម្លាំងអន្តរាគមន៍​ និង​បង្ការ​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ម្នាក់​ដែលខឹង​គេ​បើកឡាន​ឆាប​ម៉ូតូ​យក​ដុំ​ថ្ម​គប់កញ្ចក់​រថយន្តពីក្រោយ​បណ្តាលឲ្យបែកប្រេះស្រាំ នៅ​ចំណុច​ ភូមិ​ ២០​ ឧសភា​ សង្កាត់​ស្វាយប៉ោ​ ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​ ទៅ​តុលាការកាលពីរសៀលថ្ងៃ​ទី​៤​ ខែមេសា​ ឆ្នាំ​២០២១​នេះ​។

មន្រ្តីនគរបាលបាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​រូប​នេះ​ បាន​គប់​កញ្ចក់​ រថយន្ត​ជនរងគ្រោះម្នាក់ បណ្តាល​ឲ្យ​បែក​កញ្ចក់​ខាងក្រោយ​រថយន្ត​ កាលពី​ថ្ងៃ​ទី​៣០​ ខែមីនា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​ ប្រហែល៦និង​៣០​នាទី​ល្ងាច។ លុះដល់​ថ្ងៃ​ទី​០២​ ខែមេសា​ ឆ្នាំ​២០២១​ វេលា​ម៉ោង១១និង​២០​នាទីយប់​ សមត្ថកិច្ច​បាន​ស្រាវជ្រាវដឹងឃាត់ខ្លួន​ជនសង្ស័យ​ ឈ្មោះ​ ឌិន​ ពៅ​ ហៅ​ ង៉ោ​ល​ ភេទ​ប្រុស​ អាយុ​ ៣២​ ឆ្នាំ​ មាន​ទីលំនៅ​ ភូមិ​ព្រៃ​ទទឹង​ ឃុំ​ជ្រៃ​ ស្រុក​ថ្មគោល​ ខេត្តបាត់ដំបងនាំមកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ដើម្បីសាកសួរ ហើយជនសង្ស័យ​បាន​ ឆ្លើយ​សារភាព​ថា​  កាលពី​ ថ្ងៃ​ទី​ ៣០​ ខែមីនា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​ ប្រហែល​ ១៨​និង​៣០​ នាទី​ ជនសង្ស័យ​បានចេញ​ពីផ្ទះ​ ដែល​ស្ថិត​នៅ​ក្នុង​ភូមិ​ ព្រៃ​ទទឹង​ ឃុំ​ ជ្រៃ​ ស្រុក​ថ្មគោល​ ខេត្តបាត់ដំបង​ ជាមួយ​ មិត្តភក្តិ​ ម្នាក់​ ទៀត​ ឈ្មោះ​ សត់​ ភេទ​ប្រុស​ អាយុ​ ប្រហែល​ ២៦​ ឆ្នាំ​ ដោយ​ជិះ​ម៉ូតូ​ ម្នាក់​ មួយ​គ្រឿង​ដើម្បី​ មក​ ហូប​ ចុក​ នៅ​ ក្នុង​ ក្រុង​បាត់ដំបង​ ។​ លុះ​ ដល់​ ពេល​ ត្រឡប់​ ទៅ​ ផ្ទះ​ វិញវិរូបគេស្រវឹងស្រា​ តិចៗ​ ដែរ​ ហហហហើយនៅពេលជិះម៉ូតូ​ តាម​ផផ្លូវដល់​ចំណុចមុខវត្តរូង​ ស្រាប់តែមាន​ រថយន្ត​ ដឹក​ទំនិញ​ ធុន​ធំ​ មួយ​ គ្រឿង​ បើក​ មក​ ឆាប​ រូបគេ ដែល​ កំពុង​ ជិះ​ ម៉ូតូ​ តាម​ផ្លូវ​ ។ពេល​នោះខ្លួនខឹងក៏​បាន​ ឈប់​ ម៉ូតូ​ រើស​ យក​ ដុំ​ ថ្ម​ ០១​ ដុំ​ គប់​ ទៅ​ លើ​កញ្ចក់​ រថយន្ត​ នោះ​ ហើយ​ ក៏​ បាន​ ជិះ​ ម៉ូតូ​ រត់​ គេច​ ខ្លូ​ន​ ។រហូត​ ដល់​ ថ្ងៃ​ទី​ ០២​ ខែ​ មេ​សា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​២៣​និង​២០​នាទី​ ទើប​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ នាំ​ខ្លួន​មក​កាន់​ស្នងការដ្ឋាន​តែម្តង ។​

​ជន​រង​គ្រោះ​ ឈ្មោះ​ ជឹ​ង​ ប៉ូច​ ភេទ​ប្រុស​ អាយុ​ ៣៨​ ឆ្នាំ​ មាន​ទីលំនៅ​ ភូមិ​ អូរ​តា​គាំ​ ១​ សង្កាត់​ ទួល​តា​ឯក​ ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​ បានដាក់ពាក្យបណ្តឹងករណីនេះឲ្យសមត្ថកិច្ចចាត់កាតាមច្បាប់។​

ជនរងគ្រោះបានប្រាប់ថា​សម្ភារ​ខូចខាត​មាន​រួម​មាន​  រថយន្ត​ ម៉ាក​ ហ៊ី​យ៉ា​ន់​ដាយ​ ពណ៌​ ក្រហម​ ពាក់​ស្លាក​លេខ​ បន្ទាយ​មាន​ជ័យ​ 3A-1679​ បណ្ដាល​ឲ្យ​បែក​ កញ្ចក់​ ក្រោយ​ ។​

ក្នុងករណីនេះដែរសមត្ថកិច្ចដកហូត​វត្ថុ​តាង​ រួម​ មាន​  ម៉ូតូ​ ០១​ គ្រឿង​ ម៉ាក​ ហុងដា​ ឌ្រី​ម​ សេ​ ១២៥​ ពណ៌​ ខ្មៅ​ ស៊េរី​ឆ្នាំ​ ២០១៣​ ពាក់​ស្លាក​លេខ​ បាត់ដំបង​ 1Q-5482​ (​ ដែល​ ជា​ ម៉ូតូ​ ជិះ​ ធ្វើសកម្មភាព​ )​ ។​

​បច្ចុប្បន្ន​ កម្លាំង​នគរបាល​ការិយាល័យ​ ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ កំពុង​តែ​កសាង​សំណុំរឿង​ បញ្ជូន​ ទៅ​ សាលាដំបូង​ ខេត្ត​ ដើម្បី​ចាត់ការ​ បន្ត​ តាម​នីតិវិធី​ ៕

 

...

ដោយ៖ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print