ទៅរកត្រីតាមដងអូរ ចៃដន្យអាក្រក់បាក់ច្រាំងដីសង្កត់លើស្លាប់ម្នាក់

ចែករំលែក៖

ខេត្តសៀមរាប៖  នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋក្នុងភូមិរហាល ឃុំតាសៀម ស្រុកស្វាយលើនាំគ្នាភ្ញាក់ផ្អើលដោយដឹងថា មានបុរសម្នាក់ស្លាប់នៅពេលទៅរកត្រីហើយធ្វើឱ្យបាក់ច្រាំងអូរសង្កត់លើបណ្តាលឲ្យស្លាប់ ។

សាកសពមាន ឈ្មោះ ចក់ ចែម ភេទប្រុសអាយុ២១ឆ្នាំទីលំនៅភូមិរហាល ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប ហើយត្រូវបានគេយកគ្រឿងចក្រមានប្រមោយកាយដីចេញយ៉ាងយូរទើបយកសពបាន បន្ទាប់ពីគេដឹងថាកាលពីល្ងាចថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១  បុរសនេះបានទៅរកត្រីហូបជាមួយឪពុកនៅភូមិខាងលើ។
តាមការបំភ្លឺរបស់ឪពុកជនរងគ្រោះឈ្មោះ ហ៊ុន ចក់ ភេទប្រុស អាយុ៥៩ឆ្នាំ នៅកន្លែងកើតហេតុខាងលើ បានឲ្យដឹងថា មុនពេលកើតហេតុខ្លួនបាននាំកូនទៅបង់សំណាញ់នៅស្ពាន តូចប្រហែល ម៉ោង១និង៣០នាទីរសៀល។ លុះដល់ម៉ោង៥និង៣០នាទីល្ងាច កូនរបស់ខ្លួនបាន យកសំណាញ់ ទៅគ្របនៅនឹងច្រាំងអូរក្រោមគុម្ព ឬស្សី ចំណែកខ្លួនក៏នៅក្បែរនោះដែរពេលកំពុង តែមុជរាវស្រវារកចាបត្រីនៅបាតអូរស្រាប់តែចៃដន្យអាក្រក់បាក់មាត់ច្រាំងសង្កត់មកលើកូនរបស់ខ្លួនតែម្តង។

ក្រោយពីដឹងថា កូនត្រូវបានដីច្រាំងបាក់សង្កត់នៅក្នុងទឹក ហើយខ្លួនក៏បានរាយការណ៍ជូន
សមត្ថកិច្ច លុះព្រឹកឡើងបានហៅគ្រឿងចក្រ (អេស្កាវ៉ាទ័រ) មកកាយដីយកសពកូនរបស់ខ្លួនចេញពីក្នុងទឹក ។
នៅព្រឹកថ្ងៃនេះដែរកម្លាំងជំនាញបច្ចេកទេសពិនិត្យឃើញថា សព មានស្លាកស្នាមដាច់រលាត់នៅលើភ្នែកនិង ខ្ទង់ច្រមុះដែលបណ្ដាលមកពីការបាក់ដីសង្កត់នៃច្រាំងអូរ ។ក្រៅពីនេះពិនិត្យពុំឃើញមានអ្វីពាក់ព័ន្ធនឹងករណីបទល្មើសព្រហ្មទណ្ឌឡើយហើយក៏បានធ្វើកំណត់ហេតុប្រគល់សពជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី នៅក្នុងភូមិតែម្តង៕

...


ដោយ÷ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print