ភ្ញាក់ផ្អើលនឹងដំណឹងនៃការប្រកាសផ្លាស់ប្តូរឈុតតំណាងជាតិ Miss Universe Cambodia 2020

ចែករំលែក៖

ភ្នំពេញ៖ ការប្រកាសបញ្ចេញ”ឈុតល្ខោនតុក្កតាខ្មែរ” ជាគំនូរដំបូងកាលពីថ្ងៃទី០៥ខែមីនាកន្លងទៅនេះទទួលបានការកោតសរសើរខ្លាំងពីក្រុមអ្នកគាំទ្រវិស័យកញ្ញាឯកនៅកម្ពុជា។

ប៉ុន្តែសម្រាប់ថ្ងៃទី០៥ខែមេសានេះមានការភ្ញាក់ផ្អើលខ្លាំងសម្រាប់អ្នកគាំទ្រវិស័យកញ្ញាឯកនៅកម្ពុជាបន្ទាប់ពីឈុតតំណាងជាតិ”ឈុតល្ខោនតុក្កតាខ្មែរ” ដែលគ្រោងរៀបចំជូនកញ្ញា រ៉េត សារីតាគ្រង សម្រាប់ចូលរួមក្នុងកម្មវិធី កញ្ញាឯកចក្រវាឡពិភពលោក២០២០មានការផ្លាស់ប្តូរ។ 

ឈុតតំណាងជាតិគឺជាឈុតទាក់ទាញខ្លាំងសម្រាប់ អ្នកគាំទ្រវិស័យកញ្ញាឯកនៅកម្ពុជា និងបណ្តាប្រទេសជាច្រើនព្រោះតែវាបានឆ្លុះបញ្ចាំងពីគំនិតច្នៃប្រឌិត ការចូលរួមនឹងបង្ហាញរូបសម្រស់អមដោយសម្លៀកបំពាក់បង្កប់ពីអត្តសញ្ញាណជាតិ នីមួយៗ។

រ៉េត សារីតា នឹងត្រូវគ្រងឈុតទេពរួបរួម  ដែលធ្លាប់ឈ្នះពានឈុតតំណាងជាតិល្អបំផុតលើឆាក កញ្ញាឯកចក្រវាឡកម្ពុជា២០២០កន្លងមកនោះវិញ។ ការលេចចេញដំណឹងនៃការផ្លាស់ប្តូរឈុតនេះបានបង្កើតឲ្យមានមតិចម្រូងចម្រាសច្រើនព្រោះតែអ្នកគាំទ្រជាច្រើនពេញចិត្តឈុត”ឈុតល្ខោនតុក្កតាខ្មែរ” ហើយពួកគេយល់ថា ឈុតនេះថ្មីប្លែក និងសាកសមទៅនឹងការបង្ហាញមុខលើឆាកអន្តរជាតិនោះផងដែរ បើទោះបីជាឈុតទាំងពីរសុទ្ធតែបានបង្កប់នូវអត្តសញ្ញាណ នៃសិល្បៈវប្បធម៌ប្រពៃណីខ្មែរដូចគ្នាក៏ដោយ។ ការទម្លាយនេះក៏ស្របពេលដែលកម្មវិធីប្រកួតកាន់តែខិតកៀកចូលមកដល់ ខណៈដែលអ្នកគាំទ្រវិស័យកញ្ញាឯក ពិសេសអ្នកគាំទ្រកញ្ញា រ៉េត សារីតា ទន្ទឹងរងចាំរូបភាពពិតនៃការគ្រងសម្លៀកបំពាក់នោះដោយផ្ទាល់ថាទាក់ទាញ ស្រស់ស្អាតកម្រិតណា។ ការផ្លាស់ប្តូរនេះត្រូវបានដំណឹងខ្សិបខ្សៀវថាអាចនឹងមានលេចចេញភាពចម្រូងចម្រាសណាមួយរវាងអ្នកផលិតកម្មវិធី និងអ្នកច្នៃម៉ូត ប៉ុន្តែការសង្ស័យនេះត្រូវបានបញ្ជាក់ការពិតដោយអ្នកគ្រប់គ្រងកម្មវិធីកញ្ញាឯកចក្រវាឡនៅកម្ពុជា បានថ្លែងលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនដោយបានលើកឡើងថា ៖ សុំអានCaption នេះអោយចប់  ចាំCommentsដោយសេចក្តីថ្លៃថ្នូរ!ឈុតទេពរួបរួម  នឹងយកទៅប្រកួតនៅMU2020 បន្ទាប់ពីការពិភាក្សាយ៉ាងល្អិតល្អន់រវាងអ្នករៀបចំកម្មវិធីMUC និងលោក  បូរ៉ា  និងលោក  មាឃ  គួន!  ចំណែកឈុតល្ខោនតុក្តតាខ្មែរនឹងនៅតែយកទៅប្រកួតក្នុងកម្មវិធីមួយទៀត។

ខ្ញុំបាទតំណាងអ្នករៀបចំកម្មវិធីប្រកួត  សូមថ្លែងអំណរគុណដល់បងប្អូនទាំងអស់គ្នា  ជាពិសេសលោកបូរ៉ា  និងលោក  មាឃ  គួន  និងអ្នកចូលរួមឧបត្ថម្ភទាំងអស់  ចំពោះ ការលះបង់ទាំងកំលាំងកាយ  កំលាំងចិត្ត  ចំពោះការរចនាឈុតតំណាងជាតិជូនបវរកញ្ញាចក្រវាលកម្ពុជា២០២០។ការបញ្ចេញដំណឹងនេះត្រូវបានធ្វើឡើងក្រោយពីអ្នកតាមដានវិស័យកញ្ញាឯក និងគេហទំព័រនៃវិស័យនេះបានធ្វើការបញ្ចេញយោបល់ និងជជែកខ្វែងគំនិតគ្នាជុំវិញការផ្លាស់ប្តូរឈុតតំណាងជាតិខាងលើ។ ខណៈដែលគេនៅមិនទាន់ដឹងទេថាតើ”ឈុតល្ខោនតុក្កតាខ្មែរ”នឹងត្រូវផ្តល់ជូនទៅកាន់បេក្ខនារីរូបណាគ្រង និងចូលរួមកម្មវិធីប្រកួតណាមួយនៅឡើយ។ 

គួរបញ្ជាក់ដែរថា កម្មវិធីប្រកួតលើកទី៦៩នេះនឹងត្រូវធ្វើឡើងនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ នារដ្ឋផ្លរីដា សហរដ្ឋអាមេរិក៕

              

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print