ខ្សែការពារ Florenzi របស់ក្រុម PSG ធ្វើតេស្តវិជ្ជមានកូវីដ-១៩ ខកខានពេលប៉ះ Bayern Munich នៅ Champions League

ចែករំលែក៖

ក្លិបបារាំងបាននិយាយកាលពីថ្ងៃអង្គារថ្ងៃទី៦ ខែមេសានេះថា ខ្សែការពាររបស់ក្លិប Paris St Germain គឺកីឡាករ Alessandro Florenzi បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ–១៩ ហើយរូបគេនឹងខកខានការប្រកួតជើងទី១ វគ្គ៨ ក្រុមចុងក្រោយនៅ Champions League ពេលប៉ះជាមួយក្រុម Bayern Munich។

យោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័របានឲ្យដឹងថា មិត្តរួមក្រុមរបស់កីឡាករ Florenzi និងមិត្តរួមជាតិអុីតាលី Marco Verratti ក៏មិនមានការប្រកួតនៅថ្ងៃពុធនៅទីក្រុង Munich ដែរបន្ទាប់ពីបានធ្វើតេស្តវិជ្ជមានកាលពីថ្ងៃសុក្រ។

នៅប្រទេសបារាំងការធ្វើតេស្តវិជ្ជមានចំពោះជំងឺកូវីដ–១៩ ត្រូវតម្រូវឱ្យនៅដាច់ដោយឡែករយៈពេល ១០ថ្ងៃ។

ក្លិប Paris St Germain បានចេញសេចក្តីថ្លែងការណ៍ថា កីឡាករ Florenziត្រូវនៅឃ្លាតឆ្ងាយពីគេ ក្នុងរយៈពេល២-៣ថ្ងៃដែលជាការប្រុងប្រយ័ត្នហើយនឹងបន្តនៅដាច់ដោយឡែក១០ថ្ងៃ តាមពិធីសារសុខភាពពីមន្ត្រីជំនាញសុខាភិបាលរបស់បារាំង ៕

...

ដោយ៖ ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print