សមត្ថកិច្ចដាក់ខ្នោះជនឆក់ឱកាស៤នាក់ នៅគ្រាដែលកំពុងដឹកជញ្ជូនឈើក្រញូង

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖  ឈើមូលប្រភេទប្រណីត (ក្រញូង) ដែលគេដឹកជញ្ជូនតាមរយៈរថយន្ត១គ្រឿង ត្រូវបានសមត្ថកិច្ចសហការគ្នាធ្វើការបង្រ្កាប រួមទាំងឃាត់ខ្លួនតៃកុង និងបក្ខពួកសរុប៤នាក់ ដើម្បីប្រគល់ជូនមនមន្រ្តីបរិស្ថានចាត់ការបន្ត ។ 

 ករណីបង្រ្កាបការដឹកជញ្ជូនឈើក្រញូងខាងលើ ធ្វើឡើងនៅវេលាម៉ោង៦ និង៣០នាទី ព្រឹកថ្ងៃអង្គារ ៩រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ត្រង់ចំណុចស្ពានជ័យជំនះ ស្ថិតនៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

 លោក វរៈសេនីយ៍ឯក ធាង ឡេង អធិការនៃអធិការដ្ឋាននគរបាលស្រុកវាលវែងបានឲ្យដឹងថា ឈើមូលប្រភេទប្រណីត(ក្រញូង)ត្រូវបានបង្រ្កាប មានចំនួន៤៦កំណាត់ ស្មើនឹងទម្ងន់ចំនួន៣៤១គីឡូក្រាម ដឹកជញ្ជូនតាមរយៈរថយន្ត១គ្រឿងម៉ាក កាមរីឆ្លាម ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2L 5891 ។

 លោក អធិការនគរបាលបន្តទៀតថា ក្នុងនោះកម្លាំងសហការឃាត់ខ្លួនជនជាប់ពាក់ព័ន្ធចំនួន៤នាក់មាន៖

ទី-១ យឿន យាង ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ(ជាអ្នកបើកបរ និងជាម្ចាស់រថយន្ត)។

ទី-២ ឈ្មោះ ថូ ឡាន់ធន ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ(រួមដំណើរ)។

ទី-៣ ឈ្មោះ សៀង ភ័ក្រ្តា ភេទប្រុស  អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ(រួមដំណើរ)។

ទី-៤ ឈ្មោះ ធឿន បារាំង ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ(រួមដំណើរ)បច្ចុប្បន្ន អ្នកទាំង៤នាក់ មានទីលំនៅភូមិគល់ទទឹង ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

 លោក បញ្ជាក់បន្ថែមបន្តទៀតថា ជនសង្ស័យទាំង៤នាក់ រួមទាំងវត្ថុតាងឈើមូលប្រភេទប្រណីត(ក្រញូង)ទាំងអស់ និងមធ្យោបាយដឹកជញ្ជូនរថយន្ត១គ្រឿង បានប្រគល់ជូនមន្រ្តីបរិស្ថានចាត់ការបន្ត នៅរសៀលថ្ងៃខែដដែលនេះ ៕

    

...

ដោយ៖ បុឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print