បុរសម្នាក់ដេកស្លាប់ក្នុងរថយន្តសង្ស័យខ្យល់គ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈអ្នកស្រុកប្រទះឃើញអ្នករត់តាក់ស៊ីដេកស្លាប់ក្នុងរថយន្តបង្ករការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៦ នៅចំណុចមុខកៅប៊ុនឡាយ១ឋិតក្នុងភូមអូរជ្រៅ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ខៀវ យ៉ាវ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរត់តាក់ស៊ី មានទីលំនៅ
ក្នុងភូមិ៤ សង្កាត់ទឹកថ្លា ក្រុងសេរីសោភណ័ ខេត្តបន្ទាយមានជ័យ ដេកស្លាប់ក្នុងរថយន្តហាយឡែនឌ័រពណ៌ទឹកប្រាក់ពាក់ស្លាកលេខបន្ទាយមានជ័យ2A-4611។

ប្រភពបានបន្តថា ជនរងគ្រោះជាអ្នករត់តាក់ស៊ី (ប៉ោយប៉ែត-បន្ទាយមានជ័យ) លុះថ្ងៃកើតហេតុជនរងគ្រោះតែងតែមក​ ចាប់ម៉ូយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និងដេកនៅកន្លែងកើតហេតុ ហើយតែងតែក្រោកពីព្រឹក ។ លុះព្រឹកឡើងពូកគាត់មិនឃើញក្រោក ក៏ទៅគោះទ្វារថយន្តស្រាប់តែឃើញគាត់ដេកស្លាប់ក្នុងរថយន្តដោយចាក់សោឡុកជាប់ ពូកគាត់មានការសង្ស័យថាស្លាប់ដោយសារខ្យល់គ ។

នៅពេលនេះសមត្ថកិច្ចកំពុងត្រួតពិនិត្យលើសពជនរងគ្រោះ៕ ដោយ៖ វណ្ណា

20160304175359

...

20160304175400

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print