លោក Sunny និង Bhupinder Gill បានក្លាយជាបងប្អូននៅអាស៊ីខាងត្បូងដំបូងគេដែលត្រូវបានតែងតាំងជាក្រុមមន្ត្រីដូចគ្នាសម្រាប់ការប្រកួតបាល់ទាត់អង់គ្លេស EFL ។ លោក Bhupinder នឹងក្លាយជាជំនួយការ និងលោក Sunny ជាមន្រ្តីទី៤សម្រាប់ការប្រកួត Championship រវាង Bristol City និង Nottingham Forest នៅថ្ងៃសៅរ៍នេះ។ អ្នកទាំងពីរដែលមានឈ្មោះថា ស៊ីកគឺជាកូនប្រុសរបស់អតីតអាជ្ញាកណ្តាលEFL លោក Jarnail Singh ដែលបានចូលនិវត្តន៍កាលពីឆ្នាំ២០១០ ។ លោក Bhupinder បានប្រាប់ BBC Sport ថា “វាជាពេលវេលាដ៏មានមោទនភាពសម្រាប់គ្រួសារខ្ញុំ ។Andy និង Bobby Madley គឺជាឧទាហរណ៍ថ្មីបំផុតនៃបងប្អូនដែលចូលរួមក្នុងការប្រកួត EFL ដូចគ្នា”។ លោក Bhupinder គឺជាជំនួយការក្នុងការប្រកួតជើងឯក ហើយលោក Sunny គឺជាអាជ្ញាកណ្តាលម្នាក់នៅក្នុងកម្រិតជាតិដោយពួកគេទាំងពីរបំពេញតួនាទីរបស់ពួកគេជាមួយនឹងការងារពេញម៉ោងជាគ្រូបង្រៀន PE និងមន្ត្រីពន្ធនាគាររៀងៗខ្លួន ។ លោក Sunny បាននិយាយថា “នៅលើកំណត់ចំណាំផ្ទាល់ខ្លួនការប្រកួតនៅថ្ងៃសៅរ៍គឺជារឿងធំបំផុតមួយដែលយើងនឹងចូលរួម។ ក្នុងនាមជាគ្រួសារដែលមានអាជ្ញាកណ្តាលដែលបានឆ្លងកាត់ប្រព័ន្ធនេះហើយដើរតាមគន្លងឪពុកខ្ញុំ ខ្ញុំមិនដែលគិតថាយើងនឹងនៅលើការប្រកួត Championship តែមួយទេ”។ លោកបន្តថា “វាជាក្តីសុបិនដ៏ធំមួយប៉ុន្តែនៅចុងបញ្ចប់ខ្ញុំមិនចង់ឲ្យមនុស្សគិតថាយើងបានធ្វើវាទេ។ នេះគ្រាន់តែជាជំហានតូចមួយដែលយើងសំរេចបាន ប៉ុន្តែគោលដៅរបស់យើងគឺដើម្បីក្លាយជាមន្រ្តីប្រកួតពេញម៉ោង។ ប្រសិនបើយើងអាចស្ថិតក្នុងការប្រកួតក្របខ័ណ្ឌ Premier League តែមួយ ឬក្លាយជាកីឡាករពេញម៉ោងនោះគឺជាគោលដៅចុងក្រោយ” ។ ចំណែកលក Bhupinder បានបន្ថែមថា “ខ្ញុំគិតថាយើងបានត្រឹមតែ២ ឬ ៣ប្រកួតជាមួយគ្នាប៉ុណ្ណោះប៉ុន្តែនេះពិតជាអស្ចារ្យណាស់ព្រោះវាស្ថិតនៅក្នុងការប្រកួត Championship ។ វាជាដំណាក់កាលខ្ពស់បំផុតដែលយើងបាននៅជាមួយគ្នា ក្តីសុបិន្តរបស់ខ្ញុំគឺឈានដល់ជំហានបន្ទាប់ដែលជាក្របខ័ណ្ឌ Premier League និងជាជំនួយការអាជ្ញាកណ្តាលពេញម៉ោង”។ អតីតអាជ្ញាកណ្តាលនៃក្របខ័ណ្ឌ Premier League លោក Howard Webb ដែលជាអ្នកទទួលបន្ទុកវគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំ២០១០ បានធ្វើការជាមួយពួកគាត់អំឡុងពេលពួកគេនៅជាមួយ EFL ។ លោកបានឃ្លាំមើលការអភិវឌ្ឍរបស់បងប្អូនទាំងពីរ និងមានទំនាក់ទំនងជាមួយនៅពេលដែលគាត់បានរីកចម្រើនតាមរយៈការជាប់ចំណាត់ថ្នាក់ជាអាជ្ញាកណ្តាល” ៕ដោយ៖ភារៈ