អភិបាលខេត្តពោធិ៍សាត់ចុះពិនិត្យតាមគោលដៅក្នុងការអនុវត្តបទបញ្ជាប្រមុខរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ នាព្រឹកថ្ងៃពុធ ១០រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងវីរុសកូវីដ-១៩ អមដំណើរដោយមន្រ្តីរាជការបណ្ដាមន្ទីរអង្កភាពពាក់ព័ន្ធនៃខេត្តពោធិ៍សាត់ជាច្រើនរូប ចុះពិនិត្យតាមគោលដៅនានាក្នុងការពង្រឹងការអនុវត្តបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ដែលបានដាក់ចេញក្នុងការផ្អាកធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយប៉ុន្មានថ្ងៃនេះ ដើម្បីទប់ស្កាត់ការរីរាលដាលជំងឺឆ្លងកូវីដ-១៩ ។

អភិបាលខេត្ត និងមន្រ្តីរាជការចុះត្រួតពិនិត្យតាមគោលដៅខាងលើ ស្ថិតនៅក្នុងភូមិសាស្រ្តស្រុកក្រគរ ជាប់ព្រំប្រទល់ខេត្តកំពង់ឆ្នាំង និងគោលដៅផ្សេងៗទៀតផងដែរ បន្ទាប់ប្រមុខរាជរដ្ឋាភិបាលចេញបទបញ្ជាឲ្យបិទការធ្វើដំណើរឆ្លងកាត់ជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ គឺចាប់ពីវេលាម៉ោងសូន្យៗឈានចូលថ្ងៃទី៧ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ដើម្បីបង្ការក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ។

ក្នុងឱកាសនោះដែរអភិបាលខេត្ត និងក្រុមការងារបានផ្តល់ជូននូវសម្ភារៈហូបចុកមួយចំនួនដូចជាៈ អង្ករ១០០គីឡូក្រាម ទឹកបរិសុទ្ធ ១០កេសធំ មី១០កេសតូច ទឹកត្រី ២យួរ ទឹកស៉ីអ៉ីវ ២យួរ ត្រី.ខ ៥ឡូតិ៍ សាប៑ូលាងដៃ ២ដប ម៉ាស់ ២ប្រអប់ និងឧបត្ថម្ភម្ហូបដល់កម្លាំង ៦នាក់ ក្នុងមួយគោលដៅ ដោយម្នាក់ៗទទួលបានថវិកាចំនួន ២០ម៉ឺនរៀលថែមទៀត ៕

...

ដោយ៖ បុឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print