ស្លាប់ជាង១០០នាក់ ក្នុងការបាញ់ប្រហារគ្នាតាមព្រំដែន Ethiopia

ចែករំលែក៖

នៅថ្ងៃទី៧ខែមេសា រដ្ឋាភិបាល Ethiopia បានប្រកាសថា យ៉ាងហោចណាស់ក៏មានមនុស្ស ១០០នាក់ស្លាប់និងរបួសជាច្រើន ក្នុងការប៉ះទង្គិចគ្នាដោយអាវុធ នៅSomali និងAfar ស្ថិតនៅតំបន់ព្រំដែន។ ការវាយប្រហារគ្នាកើតឡើង ក្នុងពេលដែលប្រទេសនេះត្រៀមលក្ខណៈបោះឆ្នោតនៅខែមិថុនាឆ្នាំ២០២១។

លោក Ahmed Humed ស្នងការរងកម្លាំងប៉ូលិសប្រចាំតំបន់ Afar បានឲ្យដឹងថា ការប៉ះទង្គិចគ្នាកើតឡើងតាំងពីថ្ងៃទី ២ដល់ថ្ងៃទី ០៦ខែមេសា(ពេលវេលាក្នុងតំបន់) ភាគច្រើនអ្នកស្លាប់គឺជាពលរដ្ឋ ។ លោកបន្តទៀតថាមូលហេតុបណ្តាលឲ្យមានអំពើហិង្សាកើតឡើងដោយសារតែ ការវាយប្រហារពីក្រុមប្រដាប់អាវុធនៅស៊ូម៉ាលី។
អំពើហិង្សាកើតឡើងនៅតាមតំបន់ព្រំដែនជាប់ប្រទេស Ethiopia ហើយនៅតំបន់ទាំងនោះ មានការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធ រយៈពេល ៦ខែកន្លងមក។ រដ្ឋាភិបាល Ethiopia បានបញ្ជូនកម្លាំងយោធាទៅកម្ចាត់ក្រុមដែលធ្លាប់គ្រប់គ្រងតំបន់ Tigray ។
ក្រោយពេលរដ្ឋាភិបាលប្រកាសថាបានគ្រប់គ្រង តំបន់ Tigray ទាំងស្រុង ស្ថានភាពហិង្សានៅតែបន្តកើតឡើង ។ ការបោះឆ្នោតនៅខែមិថុនា គឺជាការសាកល្បង នៃការរួមរួមជាតិសាសន៍នៅក្នុងប្រទេសនេះ បញ្ចប់គោលបំណងចង់បំបែករដ្ឋពីក្រុមឧទ្ទាម ៕ ដោយ៖ធីរីណា

...


កងទ័ពអេត្យូពី។រូបភាព៖Getty

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print