លោកអភិបាលក្រុងបាវិតដឹកនាំកម្លាំងចុះអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក លឹម សៀងហេង អភិបាលក្រុង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត នា
ល្ងាចថ្ងៃពុធ ១០រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ នេះបានដឹកនាំកម្លាំងចុះអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រក្នុងក្រុងបាវិត។

ក្នុងឱកាសនោះក៏មានការចូលរួមពីសំណាក់លោក វណ្ណ សុមុន្នី អភិបាលរងក្រុង លោកអធិការនគរបាលក្រុង លោកមេបញ្ជាការកងរាជអាវុធហត្ថក្រុងនិងអាជ្ញាធរដែលពាក់ពន្ធ័ផងដែរ។

សូមបញ្ជាក់ថា យោងតាមសេចក្តីសម្រេចលេខ ៤៤សសរ ស្តីពីការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសជាបណ្តោះអាសន្នដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា
– សេចក្តីសម្រេចលេខ ០២៥សសរ ស្តីពីការអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រក្រុងបាវិត ខេត្តស្វាយរៀង របស់រដ្ឋបាលខេត្តស្វាយរៀង៕ យឹម សុថាន

សេចក្តីជូនដំណឹង ស្តីពីការអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ននៅក្នុងភូមិសាស្ត្រក្រុងបាវិត ៕

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print