PSG និង Chelseaយកឈ្នះក្រៅទឹកដីរៀងខ្លួនក្នុងជំនួបជើងទី១ Champions League វគ្គ៨ក្រុម

ចែករំលែក៖

ក្រុមខ្លាំងៗ២ដែលប្រកួតកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១នេះ បានយកឈ្នះគូប្រកួតនៅក្រៅទឹកដីរៀងៗខ្លួន ដែលមានក្តីសង្ឃឹមកាន់តែច្រើនក្នុងការប្រកួតជើងទី២។

ក្នុងនោះក្រុមខ្លាំងមកពីបារាំងPSG បានយកឈ្នះក្រុមម្ចាស់ផ្ទះមកពីអាល្លឺម៉ង់ Bayern Munich ក្នុងលទ្ធផល៣ទល់២ ខណៈដែលក្រុមតោខៀវ Chelsea មកពីអង់គ្លេសបានយកឈ្នះក្រុមម្ចាស់ផ្ទះមកពីព័រទុយហ្គាល់ Porto ក្នុងលទ្ធផល២ទល់០។

យោងតាមការចេញផ្សាយរបស់ BBC Sport បានឲ្យដឹងថា ក្រុម Bayern Munich បានគ្រប់គ្រងបាល់បានច្រើនជាងក្រុមភ្ញៀវ PSG ប៉ុន្តែឱកាសរកគ្រាប់បាល់នាំមុខមានច្រើនសម្រាប់ក្រុមភ្ញៀវទៅវិញ។ ការប្រកួតមិនទាន់បាន៣នាទីស្រួលបួលផងខ្សែប្រយុទ្ធវ័យក្មេងរបស់ PSG កីឡាករ Mbappe រកបានគ្រាប់បាល់នាំមុខ១គ្រាប់ ក្នុងតង់ទី១ ហើយនៅនាទីទី២៨ កីឡាករ Marquinhos របស់ PSG រកបាន១គ្រាប់បន្ថែមទៀត។ ការប្រកួតបានចូលមកដល់នាទីទី៣៧ ខ្សែប្រយុទ្ធ Choupo-Moting របស់ក្រុម Bayern Munich បានតែតមួយក្បាលសងបាន១គ្រាប់វិញ ធ្វើឲ្យចប់ការប្រកួតក្នុងតង់ទី១ ក្រុមភ្ញៀវនាំមុខក្នុងលទ្ធផល២ទល់១។

ចូលដល់ការប្រកួតក្នុងតង់ទី២ ក្រុម Bayern Munich នៅតែបន្តសម្រុក និងគ្រប់គ្រងបាល់ស្ទើរតែ៨០ភាគរយទៅហើយ ប៉ុន្តែនៅតែមិនអាចធ្វើអ្វីបានក្នុងការប្រកួតដើមតង់ទី២។ ចូលដល់នាទីទី៦០ ខ្សែប្រយុទ្ធ Müllerរកបាន១គ្រាប់តាមស្មើវិញធ្វើឲ្យក្រុមម្ចាស់ផ្ទះកាន់តែមានទឹកចិត្តក្នុងការប្រកួតបន្តទៀត ប៉ុន្តែអ្វីៗត្រូវបានខកចិត្ត ដោយនៅនាទីទី៦៨ ខ្សែប្រយុទ្ធ Mbappe ដដែលរកបាន១គ្រាប់បន្ថែមទៀត ដោយស៊ុតបាល់បញ្ចូលទីក្រុម Bayern Munich យ៉ាងស្អាតធ្វើឲ្យចប់ការប្រកួតក្រុមភ្ញៀវ PSG យកឈ្នះក្រុម Bayern Munich ក្នុងលទ្ធផល៣ទល់២ ក្នុងជើងទី១ វគ្គជម្រុះ៨ក្រុម Champions League 

នេះគឺជាលទ្ធផលដែលទាក់ទាញនៅអឺរ៉ុបក្រោមការដឹកនាំរបស់លោក Mauricio Pochettino បន្ទាប់ពីពួកគេបានយកឈ្នះក្រុម Barcelona ៤-១ ក្នុងការប្រកួតជើងទី១ នៃវគ្គ១៦ក្រុមចុងក្រោយ។ ជ័យជម្នះនោះកាន់តែអស្ចារ្យថែមទៀតនៅពេលវាបានកើតឡើងនៅឯ Nou Camp និងក្រុម PSG ជាថ្មីម្តងទៀតបានទៅផ្ទះរបស់ក្រុមយក្សអឺរ៉ុបមួយដើម្បីទាញលទ្ធផលដ៏គួរឱ្យភ្ញាក់ផ្អើល។

ចំណែកក្រុមតោខៀវ Chelsea បានយកឈ្នះក្រុម Porto ក្នុងលទ្ធផល២ទល់០ ដែល២គ្រាប់របស់ក្រុមភ្ញៀវនេះរកបានដោយកីឡាករ Mount និងកីឡាករ Chilwell នៅនាទីទី៣២ និងនាទីទី៨៥។ ជ័យជម្នះនេះធ្វើឲ្យក្រុមតោខៀវមានក្តីសង្ឃឹមកាន់តែច្រើនក្នុងការឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយសារការប្រកួតជើងទី២គឺធ្វើនៅទឹកដីក្រុមនេះ ហើយមានគ្រាប់បាល់ចំណេញក្រៅទឹកដីរហូតដល់ទៅ២គ្រាប់។

ដោយបានឈ្នះនៅឯ Atletico Madrid កាលពីខែកុម្ភៈ ក្រុមតោខៀវ Chelsea បានឈ្នះការប្រកួតនៅវគ្គផ្តាច់ព្រ័ត្រជាប់ៗគ្នានៅក្នុងក្របខ័ណ្ឌ Champions League ជាលើកដំបូងចាប់តាំងពីខែមេសា ឆ្នាំ២០០៤ ក្រោមការគ្រប់គ្រងរបស់ Claudio Ranieri 

មិនមានក្រុមណាមួយបានទាត់បាល់បញ្ចូលទីបានតិចជាង (២គ្រាប់) ឬរក្សាបានគូប្រកួតមិនឲ្យស៊ុតចូលទីជាង(៧ពិន្ទុ)ក្នុងក្របខ័ណ្ឌ Champions League រដូវកាលនេះជាងក្រុមតោខៀវនោះទេ (កម្រិតជាមួយក្រុម Man City លើការរាប់ទាំងពីរជើង) ។

ចាប់តាំងពីការប្រកួតដំបូងក្រោមការដឹកនាំរបស់លោក Thomas Tuchelទទួលបន្ទុក Chelsea នៅខែមករា គ្មានអ្នកចាំទីលេងឲ្យក្រុមលីកកំពូលអឺរ៉ុបទាំង៥ ដែលទប់គូប្រកួតមិនឲ្យស៊ុតបញ្ចូលទី (Clean Sheet) នៅក្នុងការប្រកួតទាំងអស់ជាង Edouard Mendy (១០ដងដោយ៖ ភារៈ

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print