ខេត្តព្រះសីហនុ៖ មានករណីអគ្គិភ័យមួយបានកើតឡើងផ្តើមចេញពីគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចចំណោតអូរត្រាវ ផ្លូវជាតិលេខ៤ បណ្តាលមកពីរថយន្តកុងតឺន័របុកប៉ះជាមួយម៉ូតូ បង្កជាអគ្គិភ័យ បែបនេះតែម្តង នៅវេលាម៉ោង៩និង០០នាទីយប់ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ ។
តាមការបញ្ជាក់ពីសមត្ថកិច្ចបានឱ្យដឹងថា ក្នុងករណីខាងលើនេះ បណ្តាលឲ្យបុរសម្នាក់ជាភាគីខាងម៉ូតូរងរបួសស្រាល ត្រូវបានបញ្ជូនយកទៅមន្ទីរពេទ្យ និងភាគី អ្នកបើកបររថយន្តកុងតឺន័រ បានរត់គេចខ្លួនបាត់ស្រមោលក្រោយពេលកើតហេតុ ។
បច្ចុប្បន្ន រថយន្តនិងម៉ូតូត្រូវបានសមត្តកិច្ចយកទៅរក្សាទុកនៅអធីការដ្ឋាននគរបាលស្រុកព្រៃនប់រង់ចាំការដោះស្រាយនៅពេលក្រោយ៕
...
ឆ្លាម សមុទ្រ