តារាល្បីឈ្មោះមីយ៉ាន់ម៉ា Paing Takhon ដែលរត់គេចខ្លួននោះត្រូវបាន យោធាមីយ៉ាន់ម៉ាចាប់ខ្លួនហើយ

ចែករំលែក៖

អន្តរជាតិ៖ តារាសម្តែងល្បីល្បាញរបស់មីយ៉ាន់ម៉ាគឺលោក Paing Takhon ត្រូវយោធាចាប់ខ្លួនហើយនៅព្រឹកថ្ងៃទី០៨ ខែមេសានេះបន្ទាប់ ពីមានដីការចាប់ខ្លួន។ ការបញ្ជាក់ដនេះត្រូវបានធ្វើឡើងដោយបងស្រីលោក និងជាអ្នកគ្រប់គ្រង តារា សម្តែងប្រុសស្រស់សង្ហារូបនេះផងដែរ។ ការចាប់ខ្លួននេះកដែរក៏ក្រោយពីលោកធ្លាប់បានចេញមុខធ្វើបាតុកម្មរួមគ្នាជាមួយប្រជាជនមីយ៉ាន់ម៉ា នៅទីក្រុងយ៉ាងហ្គនកាលពីអំឡុងខែកុម្ភៈកន្លងទៅ និងបន្ទាប់ពីលោកត្រូវបានស្ថិតនៅក្នុងបញ្ជីឈ្មោះមានដីការត្រូវចាប់ខ្លួនពីបទញុះញង់ប្រឆាំងយោធា និងបង្កហិង្សារួមគ្នានឹងបុគ្គលសិល្បៈល្បីៗ ជាច្រើនរូបផ្សេងទៀត។
អ្នកនាង May Chit Thway ដែលជាបងស្រី និងជាអ្នកគ្រប់គ្រងតារាសម្តែង និងបង្ហាញម៉ូតរូបនេះ បានបញ្ជាក់ថា ប៉ូលីស និងទាហាន៨ឡាន បានមកចាប់តារាសម្តែង Paing Takhon នៅឯNorth Dagon House.គ្រាដែលអ្នកគ្រប់គ្រងរូបនេះបានចាកចេញមកផ្ទះម្តាយដើម្បីមើលថែជំងឺ។ អ្នកគ្រប់គ្រងរូបនេះស្នើឲ្យមានការអំពាវនាវមួយជួយដល់តារារូបនេះខណៈដែលអ្នកគ្រប់គ្រងរូបនេះមានជំងឺប្រចាំកាយ។ ការប្រកាសនេះបានបង្កើតឲ្យមានការភ្ញាក់ផ្អើលខ្លាំងពេញបណ្តាញសង្គមរហូតអ្នកគាំទ្រតារារូបនេះនៅតំបន់អាស៊ី បញ្ចេញប្រតិកម្មភ្លាមៗផងដែរ។
ថ្មីៗនេះរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានប្រកាសបញ្ជីឈ្មោះតាមចាប់ខ្លួនបុគ្គលល្បីៗក្នុងសង្គមដែលបានប្រឆាំងយោធា គាំទ្រការធ្វើបាតុកម្ម ។ បណ្តាញព័ត៌មាន Global Nes Light ដែលគ្រប់គ្រងដោយយោធា កាលពីថ្ងៃទី៥ខែមេសា បានផ្សព្វផ្សាយពីបុគ្គលដែលមានឥទ្ធិពលនៅក្នុងសង្គម មានទាំងតារាចម្រៀង តារាភាពយន្ត តារាបង្ហាញម៉ូដ រហូតដល់បវរកញ្ញា គឺស្ថិតនៅក្នុងបញ្ជីឈ្មោះត្រូវចាប់ខ្លួនពីបទញុះញង់ប្រឆាំងយោធា និងបង្កហិង្សា។តាមការលើកឡើងរបស់យោធា បុគ្គលល្បីៗ បានបំពានច្បាប់ មាត្រា ៥០៥ (A) នៃក្រមព្រហ្មទណ្ឌ ដោយបានផ្សព្វផ្សាយព័ត៌មានដែលប៉ះពាល់ដល់ស្ថិរភាព សន្តិសុខនៃប្រទេសជាតិ។ ប្រសិនបើដាក់ទោសនឹងត្រូវជាប់ពន្ធនាគាររហូតដល់៣ ឆ្នាំ។នៅពេលនេះមានបុគ្គលល្បីៗ រហូតដល់៦០នាក់ ស្ថិតនៅក្នុងបញ្ជីតាមចាប់ខ្លួនរបស់យោធា។ក្រៅពីនេះ គឺបវរកញ្ញា Miss Grand Myanmar នាង Han Lay អាយុ២២ឆ្នាំ ក៏ស្ថិតនៅក្នុងបញ្ជីខ្មៅតាមចាប់ខ្លួនពីយោធាផងដែរ ក្រោយពេលនាងចូលរួមប្រឡងបវរកញ្ញាMiss Grand International 2020 នៅប្រទេសថៃ ដោយនាងបានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យជួយដល់ពលរដ្ឋមីយ៉ាន់ម៉ា ក្រោយយោធាប្រើហិង្សាបណ្តាលឲ្យមានអ្នកស្លាប់ជាច្រើន ។ បច្ចុប្បន្ននាង Han Lay ស្ថិតនៅក្នុងប្រទេសថៃ មិនហ៊ានទៅកាន់ប្រទេសមីយ៉ាន់ម៉ានោះឡើយ ដោយខ្លាចត្រូវចាប់ខ្លួនខណៈ បច្ចុប្បន្នមានបាតុករដល់ទៅ ៥៧០នាក់ស្លាប់ ក្នុងនោះមានកុមារ ៤៧នាក់៕

...


ដោយ ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print