អង្គការសហប្រជាជាតិផ្តល់ជំនួយដល់ជនភៀសខ្លួនមីយ៉ាន់ម៉ាដែលរងផលប៉ះពាល់ដោយអំពើហិង្សា

ចែករំលែក៖

ការិយាល័យមនុស្សធម៌របស់អង្គការសហប្រជាជាតិនៅថ្ងៃទី ៧ខែមេសាបានប្រកាសថា ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស UNHCR បានសហការជាមួយដៃគូមនុស្សធម៌ ដើម្បីជួយដល់ពលរដ្ឋមីយ៉ាន់ម៉ា ដែលរងផលប៉ះពាល់ដោយសារអំពើហិង្សាបង្កឡើងដោយយោធា ។
តាមរបាយការណ៍របស់អង្គការសហប្រជាជាតិ នៅពេលនេះមានពលរដ្ឋមីយ៉ាន់ម៉ាដល់ទៅ ៧១០០នាក់បានចាកចេញពីតំបន់ Kayin និង Bago ភាគកណ្តាលប្រទេសមីយ៉ាន់ម៉ា ដោយបារម្ភខ្លាចក្លាយទៅជាជនរងគ្រោះនៅក្នុងអំពើហិង្សារវាងកម្លាំងយោធានិងក្រុមប្រដាប់អាវុធការ៉ែនដែលគាំទ្រក្រុមបាតុករប្រឆាំងយោធា។
ជាមួយគ្នានេះដែរនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានបញ្ជាក់ថា ប្រទេសនេះបានជួយក្រុមជនភៀសខ្លួនមីយ៉ាន់ម៉ាដែលបានភៀសខ្លួនចូលមកព្រំដែនប្រទេសថៃ។ ពលរដ្ឋមីយ៉ាន់ម៉ាមួយចំនួនមានបញ្ហាសុខភាព ក៏បានបញ្ជូនទៅកាន់មន្ទីរពេទ្យប្រទេសថៃផងដែរ។
កាលពីថ្ងៃទី៧ខែមេសា មានករណីផ្ទុះយ៉ាងខ្លាំង៣លើកនៅទីក្រុង Yangon ក្នុងនោះមានការផ្ទុះគ្រាប់រំសេវនៅទីស្នាក់ការរដ្ឋាភិបាលយោធា ទីស្នាក់ការយោធា និងមជ្ឈមណ្ឌលផ្សារទំនើប ។ ប្រភពព័ត៌មានបានឲ្យដឹងថា មានមនុស្ស១៥នាក់ស្លាប់ និងរងរបួសជាច្រើននៅថ្ងៃទី៧ខែមេសា ។
មេដឹកនាំយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing បានលើកឡើងថា គោលដៅរបស់ក្រុម ប្រឆាំងមិនគោរពច្បាប់ គឺជាការបំផ្លិចបំផ្លាញប្រទេសជាតិ មិនអាចរកដំណោះស្រាយបានឡើយ។ លោកក៏ធ្លាប់បានលើកឡើងថា នឹងរៀបចំការបោះឆ្នោត ហើយប្រគល់អំណាចទៅឱ្យរដ្ឋាភិបាលស៊ីវិលវិញ៕ ដោយ សាធី


ក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នានៅទីក្រុងYongonប្រទេសមីយ៉ាន់ម៉ានៅថ្ងៃទី ៨ ខែមីនាឆ្នាំ ២០២១ ។ រូបភាព៖ AFP /TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print