លោក គីម ជុងអ៊ុន៖ កូរ៉េខាងជើងកំពុងប្រឈមមុខនឹងស្ថានភាពអាក្រក់បំផុត

ចែករំលែក៖

មេដឹកនាំកូរ៉េខាងជើង លោក គីមជុងអ៊ុន បានសារភាពថា ប្រទេសរបស់លោកកំពុងប្រឈមនឹងស្ថានភាពអាក្រក់បំផុតមិនធ្លាប់មានពីមុនមក។ មេដឹកនាំគីម ជុងអ៊ុនបានអំពាវនាវដល់សមាជិក គណបក្ស ពលករកូរ៉េខាងជើង មានសកម្មភាព និងទទួលខុសត្រូវខ្ពស់ជាងនេះក្នុងការអនុវត្តគម្រោងសេដ្ឋកិច្ច៥ឆ្នាំរបស់ប្រទេស។
ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង បានផ្សាយថា មេដឹកនាំគីម ជុងអ៊ុន ប្រឈមនឹងដំណាក់កាលអាក្រក់បំផុតចាប់តាំងពីលោកឡើងកាន់តំណែងរយៈពេល១ទសវត្សរ៍កន្លងមក ។ ស្ថានភាពកូរ៉េខាងជើងកាន់តែអាក្រក់ដោយសារតែការបិទប្រទេសដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ បានធ្វើឲ្យសេដ្ឋកិច្ចប្រទេសនេះកាន់តែអាក្រក់ ទៅ។
សារព័ត៌មានជាតិកូរ៉េខាងជើង KCNA បានផ្សាយថា លោកគីមជុងអ៊ុន បានលើកឡើងពីវិបត្តិខាងលើក្នុងសុន្ទរកថាបើកមហាសន្និបាតបក្សពលករកូរ៉េខាងជើង កាលពីថ្ងៃទី ៦ខែមេសា ។ លោកគីម ជុងអ៊ុន បានជំរុញសមាជិកគណបក្ស ចូលរួមយ៉ាងសកម្មបំផុតដើម្បីកែទម្រង់សេដ្ឋកិច្ចឱ្យកាន់តែប្រសើរឡើង ពិសេសគឺគម្រោងអភិវឌ្ឍន៍៥ឆ្នាំនៅក្នុងប្រទេសនេះ។
មកទល់ពេលនេះ កូរ៉េខាងជើងបានបដិសេធពិភាក្សាជាមួយរដ្ឋាភិបាល របស់ប្រធានាធិបតីបៃឌិន។ ទន្ទឹមនិងនោះ កូរ៉េខាងជើងបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន ត្រូវតែបោះបង់គោលនយោបាយចងគំនុំជាមួយកូរ៉េខាងជើង មុនពេលចូលរួមពិភាក្សា ។ កន្លងមកថ្មីៗ កូរ៉េខាងជើងបានសាកល្បងមីស៊ីល ដែលជាការដាក់គំនាបទៅលើអាមេរិក ៕ ដោយ សាធី


មេដឹកនាំកូរ៉េខាងជើងគីមជុងអ៊ុន។ រូបភាព៖Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print