ប្រញាប់ដឹកអីវ៉ាន់ឲ្យភ្ញៀវ​ យុវជនម្នាក់ជិះម៉ូតូយ៉ាងលឿនជ្រុលទៅបុករថយន្ត RANGE ROVER បណ្ដាលឲ្យរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖​ យុវជនម្នាក់ជាអ្នកដឹកអ៊ីវ៉ានតាមអនឡាញ​បានជិះម៉ូតូលឿនពេកមិនប្រយ័ត្ន​ ខណះមកដល់ផ្លូវបំបែកជាបួនជ្រុលទៅបុករថយន្តស៊េរីទំនើបចំបញ្ឆិតផ្នែកខាងមុខបណ្ដាលឲ្យដាច់ស្លាកលេខរថយន្តជាប់នឹងម៉ូតូរួចខ្ទាតទៅលើចិញ្ចើមផ្លូវរងរបួសធ្ងន់​ កាលពីវេលាម៉ោង៩​ និង២០នាទីយប់ថ្ងៃព្រហស្បតិ៍ ទី៨ ខែមេសា​ ឆ្នាំ២០២១​ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៥១ កែងនិឹងផ្លូវលេខ១៣៦ សង្កាត់ផ្សារថ្មី ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ ។ 

​   តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា​ មុនពេលកើតហេតុគេឃើញយុវជនម្នាក់ជិះម៉ូតូមួយគ្រឿង​ម៉ាក​ វ៉េវ​ ពណ៌ខៀវ​ ពាក់ស្លាកលេខភ្នំពេញ1L -3995 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៥១​ ក្នុងទិសដៅពីជើងទៅត្បូងដោយប្រើល្បឿនលឿន​ និងខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុករថយន្តស៊េរីទំនើបម៉ាកRANGE ROVER ពាក់ស្លាកលេខភ្នំពេញ2AD -6969 ដែលធ្វើដំណើរពីកើតទៅលិចចំបញ្ឆិតពីមុខពេញទំហឹងបណ្ដាលឲ្យខ្ទាតទៅលើចិញ្ចើមផ្លូវរងរបួសធ្ងន់​ ភ្លាមៗនោះជនរងគ្រោះត្រូវបានរថយន្តសាមុយគ្លីនិកឯកជនដឹកយកទៅសង្គ្រោះជាបន្ទាន់ ។ 

    ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយសមត្ដកិច្ចជំនាញចរាចរណ៍ខណ្ឌចុះមកធ្វេីការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ រង់ចាំដោះស្រាយគ្នាតាមក្រោយ​ ៕​

  

  

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print