លោកស្រី អនុប្រធានកិត្តិយសសាខា បានចុះសំណេះសំណាលសាកសួរសុខទុក្ខ និងរៀបចំបាយម្ហូបជូនដល់កុមារ រស់នៅជាមួយមេរោគអេដស៍-ជំងឺអេដស៍ កុមារកំព្រា កុមារពិការ

ចែករំលែក៖

ភ្នំពេញៈសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដឹកនាំដោយ លោកស្រី អនុប្រធានកិត្តិយសសាខា បានចុះសំណេះសំណាលសាកសួរសុខទុក្ខ និងរៀបចំបាយម្ហូបជូនដល់កុមារ រស់នៅជាមួយមេរោគអេដស៍-ជំងឺអេដស៍ កុមារកំព្រា កុមារពិការ សរុបប្រមាណជាង៥០០នាក់ នៅអគារផ្កាម្លិះគាំទ្រចិត្តសាស្រ្តសង្គម របស់សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដែលស្ថិតនៅភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៥ ខែមិនា ឆ្នាំ២០១៦ ។

លោកស្រីអនុប្រធានកិត្តិយស បានលើកទឹកចិត្តដល់កុមារទាំងអស់ សូមកុំមានការអស់សង្ឃឹម ក្មួយៗមិនឯកោទេ គឺនៅមានរាជរដ្ឋាភិបាល ជាពិសេសកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅចាំជួយ និងយកចិត្តទុកដាក់គិតគូរដល់ក្មួយៗជានិច្ច ។

បន្ទាប់ពីចប់កម្មវិធី ក៏មានការផ្តល់ជូននូវអំណោយដែលកុមារម្នាក់ៗទទួលបាន ៖
ឃីត១ក្នុងនោះមាន (ទឹកបរិសុទ្ធឱរ៉ាល់, មី, ទឹកដោះគោ, ទឹកក្រូច, នំហាណាមិ, ខោអាវ១កំប្លេរ ) និងថវិកាចំនួន២ម៉ឺនរៀល ៕

12814080_955390847849704_4681073148347434475_n

12806249_955390894516366_2963030218874683304_n

12790914_955390914516364_6912491614245286915_n

11694936_955391057849683_6501401061013398932_n

12814615_955391221183000_7129194556231705661_n

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print