ពិធីសំណេះសំណាលជាមួយ គណៈកម្មាធិការបក្ស សាខាបក្ស អនុសាខាបក្សនិងប្រធានក្រុមបក្ស៣៥៩រូប

ចែករំលែក៖

ភ្នំពេញ៖ កាលពីព្រឹក ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៦ នៅមន្ទីរបក្សសង្កាត់សំរោង លោកសុខ សម្បត្តិ មានមតិផ្តាំផ្ញើទៅដល់មន្ដ្រីទាំងអស់មិនត្រូវទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយឡើយ ហើយក្រុមការងារចុះជួយសង្កាត់ សំរោង និងមន្ត្រីបក្សត្រូវខិតខំបំពេញការងារ ទៅតាមតួនាទីរៀងៗខ្លួន ដើម្បីបម្រើ សំណូមពរ និង សេចក្ដីត្រូវការជូនប្រជាពលរដ្ឋ ពិសេសនៅពេលប្រជាពលរដ្ឋជួបការលំបាកតែម្តង ត្រូវដឹងថា តើគាត់ចង់បានអ្វីមានការលំបាកអ្វីខ្លះ? ហើយយើងទាំងអស់គ្នាត្រូវរួបរួមសាមគ្គីគ្នា ការពារសមិទ្ធផលទាំងឡាយ របស់គណៈបក្សប្រជាជនកម្ពុជា ឲ្យបានថិតស្ថេរគង់វង្ស នៅជាអមតតរៀងទៅ។

សមាជិកក្រុមការងារ និងមន្ត្រីគណៈបក្សប្រជាជនកម្ពុជា ទាំងអស់ត្រូវពន្យល់យុវជនជំនាន់ក្រោយឲ្យដឹងថា គណៈបក្សប្រជាជនកម្ពុជា មិនត្រឹមតែបានរំដោះប្រទេសជាតិ និងប្រជាជនទាំងមូល ពីរបបប្រល័យពូជសាសន៍ប៉ុល ពតដ៏សាហាវយង់ឃ្នង នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ប៉ុណ្ណោះទេ គឺថែមទាំងបានដឹកនាំ និងកសាងប្រទេសជាតិតាំងពីបាតដៃទទេរ រហូតមានសុខសន្តិភាព ស្ថិេរភាព នយោបាយពេញលេញ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យតែម្តងនាបច្ចុប្បន្ន។ ទាំងនេះជាប្រសាស្ត្ររបស់លោកសុខ សម្បត្តិអភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅក្នុងជំនួបសំណេះសំណាលជាមួយប្រធានសាខាបក្សភូមិ និងប្រធានក្រុមបក្សជាង៣៥៩ នាក់ នៃពិធីផ្សព្វផ្សាយសន្និបាតលើកទី៣៩របស់គណៈកម្មការកណ្តាលអាណត្តិទី៥ កាលពីពេលថ្មីៗកន្លងមកនេះនៅស្នាក់ការគណៈបក្សប្រជាជនកម្ពុជាសង្កាត់សំរោង រាជធានីភ្នំពេញ។

លោកសុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅបញ្ជាក់ថា ក្រុមការងារទាំងអស់ត្រូវបន្តសហការ និងសាមគ្គីភាពផ្ទៃក្នុង ដោះស្រាយជូនដល់ប្រជាពលរដ្ឋដែលជួបប្រទះបញ្ហាផ្សេងៗ ដើម្បីកុំឲ្យថ្នាក់ដឹកនាំរបស់យើង នៅខាងលើមានការខកបំណងពីក្រុមការងារនេះឡើយ ស្របពេលដែលប្រទេសកម្ពុជាបានទទួលសន្តិភាពពេញលេញ ក្រោមនយោបាយឈ្នះៗរបស់សម្តេចប្រមុខរាជរដ្ឋាភិបាលនេះ។

ជាចុងក្រោយលោកសុខ សម្បត្តិបានបញ្ជាក់ទៀតថា ដើម្បីទៅបោះឆ្នោតបានទាល់តែនាំគ្នាទៅធ្វើអត្តសញ្ញាណប័ណ្ណអោយបានគ្រប់ៗគ្នា លោកអភិបាលសង្កត់ធ្ងន់ថា អត្តសញ្ញាណប័ណ្ណមានសារៈសំខាន់ណាស់ សម្រាប់ប្រើប្រាស់នៅពេលបោះឆ្នោត ហើយក្នុងនាមលោកជាអាជ្ញាធរ បានផ្តាំផ្ញើដល់មន្ដ្រីទាំងអស់មិនត្រូវទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយឡើយ ហើយក្រុមការងារចុះជួយសង្កាត់សំរោង និងមន្ត្រីបក្សត្រូវខិតខំបំពេញការងារ ទៅតាមតួនាទីរៀងៗខ្លួន ដើម្បីបម្រើ សំណូមពរ និងសេចក្ដីត្រូវការជូនប្រជាពលរដ្ឋ ពិសេសនៅពេលប្រជាពលរដ្ឋជួបការលំបាកតែម្តង ត្រូវដឹងថា តើគាត់ចង់បានអ្វីមានការលំបាកអ្វីខ្លះ ហើយត្រូវរួមសាមគ្គីគ្នា ការពារសមិទ្ធផលទាំងឡាយ របស់គណៈបក្សប្រជាជនកម្ពុជា ឲ្យបានថិតស្ថេរគង់វង្ស នៅជាអមរតតរៀងទៅ ដូចអ្វីដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានគិតគូពីប្រទេសជាតិនិងប្រជាពលរដ្ឋ ខិតខំនាំមកនូវសន្តិភាព និងការអភិវឌ្ឍន៍រហូតដល់ទទួលបានជោគជ័យសម្រាប់ប្រទេសជាតិទាំងមូលផងដែរ៕

20160304203228

20160304203237

20160304203235

20160304203229 (2)

20160304203240

20160304203237 (1)

20160304203235 (1)

20160304203236

20160304203229 (1)

20160304203229 (4)

...

ដោយ៖ ព្រែកជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print