ខ្សែប្រយុទ្ធ Zlatan Ibrahimovic របស់ក្លិប AC Milan ពិភាក្សាជុំវិញកិច្ចព្រមព្រៀងថ្មី

ចែករំលែក៖

ខ្សែប្រយុទ្ធរបស់ក្លិប AC Milan គឺកីឡាករ Zlatan Ibrahimovic កំពុងពិភាក្សាដើម្បីបន្តកុងត្រាថ្មីជាមួយក្លិបអ៊ីតាលីមួយនេះ ដែលបច្ចុប្បន្នខ្សែប្រយុទ្ធវ័យជ្រេរូបនេះកំពុងលេងឡើងជើងនៅលីកកំពូលអ៊ីតាលី។

BBC Sport បានផ្សាយថា កីឡាករវ័យ៣៩ឆ្នាំរូបនេះ កិច្ចសន្យាបច្ចុប្បន្នរបស់គាត់គឺរហូតដល់ខែមិថុនា។ គាត់រកគ្រាប់បាល់បាន១៥គ្រាប់ក្នុងរដូវកាលនេះសម្រាប់ក្រុម AC Milan ដែលក្លិបស្ថិតកំពុងលេខ ២ក្នុងក្របខ័ណ្ឌ Serie A ។

កិច្ចចរចាត្រូវបានគេយល់ថា កំពុងដំណើរការទៅមុខយ៉ាងល្អទោះបីជាមិនទាន់មានកាលបរិច្ឆេទកំណត់សម្រាប់កិច្ចសន្យាដែលត្រូវចុះហត្ថលេខាក៏ដោយ។

អតីតខ្សែប្រយុទ្ធរបស់ក្លិប Paris St-Germain, Manchester United និង Inter Milan រូបនេះបានចាកចេញពីការចូលនិវត្តន៍ពីជម្រើសជាតិសម្រាប់ប្រទេសស៊ុយអែតកាលពីខែមីនាបន្ទាប់ពីឈប់សម្រាក៥ ឆ្នាំ។

Ibrahimovic បានវិលត្រឡប់ទៅលេងនៅ AC Milan ម្តងទៀតនៅខែធ្នូ ឆ្នាំ២០១៩ ដោយធ្លាប់ចូលរួមជាមួយក្លិបនេះក្នុងលក្ខខណ្ឌខ្ចីជើងពី Barcelona សម្រាប់រដូវកាល ២០១០-២០១១ នៅពេលរូបគាត់ឈ្នះពាន Serie A ថ្មីៗនេះ។

បន្ទាប់ពីការឈ្នះពានរង្វាន់នេះខ្សែប្រយុទ្ធរូបនេះបានចូលរួមជាមួយក្លិបក្នុងកិច្ចព្រមព្រៀងជាអចិន្រ្តៃយ៍ដោយឈ្នះពានរង្វាន់អ៊ីតាលី Super Cup ឆ្នាំ២០១១ ជាលើកចុងក្រោយដែលក្រុម AC Milan ឈ្នះពានរង្វាន់មួយនេះ ៕ដោយ៖ភារៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print