ខេត្តកំពង់ចាមចាប់ផ្ដើមចាក់សាំងជូនដល់អតីតយុទ្ធជននិងគ្រួសារ

ចែករំលែក៖

ខេត្តកំពង់ចាម÷ អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានកិត្តិយសសាខាសមាគម អតីតយុទ្ធជនកម្ពុជា បានគោរពថ្លែងអំណរគុណសម្តេចតេជោ យ៉ាងជ្រាលជ្រៅចំពោះការប្រឹងប្រែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ ក៏ដូចជាអតីតយុទ្ធជន ក្នុងខេត្តកំពង់ចាម។

លោក អ៊ុន ចាន់ដា លើកឡើងថា “ពលរដ្ឋកម្ពុជា និងអតីតយុទ្ធជនយើងមានសំណាងណាស់ ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគម អតីតយុទ្ធជនកម្ពុជា ជាមេដឹកនាំប្រកបដោយកិត្តិបណ្ឌិត ហើយសម្តេចតេជោ លោកបានស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនពួកយើងគ្រប់ៗគ្នា”។
“មានវ៉ាក់សាំង គឺយើងមានកងការពារមួយយ៉ាងរឹងមាំ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩”។ ក៏ប៉ុន្តែទោះបីជាយើងបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រួចហើយក្តី ក៏ការចូលរួមអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាលក៏យើងនៅតែបន្តឱ្យបានជាប់ខ្លួន។

ប្រសាសន៍លោកអ៊ុន ចាន់ដា ថ្លែងនៅក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩(ស៊ីណូវ៉ាក់) ជូនដល់អតីយុទ្ធជន និងគ្រួសារ ក្នុងខេត្តកំពង់ចាម នៅមន្ទីរពេទ្យខេត្ត នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមជាគណៈអធិបតីពី ឧត្តមសេនីយ៍ឯក ចាន់ លំផាត់សមាជិកអចិន្ត្រៃយ៍សមាគមអតីតយុទ្ធជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អមដោយថ្នាក់ដឹកនាំ សមាជិក សមាជិកាសមាគម និងក៏មានការចូលរួមរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការនៃរដ្ឋបាលខេត្ត, កងកំលាំងទាំងបី, អាជ្ញាធរមូលដ្ឋាន, ក្រុមគ្រូពេទ្យ រួមនឹងការចូលចាក់វ៉ាក់សាំងពីសមាជិក សមាជិការ សាខាសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម ជាច្រើនរូបផងដែរ៕

...

ដោយ៖  សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print