ខេត្តស្វាយរៀង៖ លោកសំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងជាប្រធានគណៈកម្មាធិការបក្សមូលដ្ឋានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងសមាជិកបក្ស បាននាំយកទ័យ្យទានទ័យ្យវត្ថុគ្រឿងឧបភោគបរិភោគសម្ភារៈមួយចំនួនទៅប្រគេនជូនដល់វត្ត ចំនួន ៥ក្នុងឃុំស្វាយចេកស្រុកស្វាយជ្រំខេត្តស្វាយរៀង
ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នាព្រឹកថ្ងៃសៅរ៍ ១៣រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១។
លោកសំ នីតូ បានអោយដឹងថាវត្តចំនួន៥ដែលក្រុមការងារនាំយកទ័យ្យទានទ័យ្យវត្ថុគ្រឿងឧបភោគបរិភោគសម្ភារៈមួយចំនួនទៅប្រគេនមាន
វត្តសំរោង វត្តពោធិ៍មន្នី វត្តម្រាក វត្តពោធិ៍សិរី និងវត្តអង្សវង្សពិសី) ដែលស្ថិតក្នុងឃុំស្វាយចេក ដោយសរុបរួមមាន៖ អង្ករ (២៥គ.ក)ចំនួន ១០ បាវទឹកត្រីចំនួន ៥ យួរ
ទឹកស៊ីអ៊ីវចំនួន ៥ យួរ
ទឹកសុទ្ធចំនួន ៥០ កេះ
មីចំនួន ១០ កេះ
សាប៊ូដុំលាងដៃចំនួន ១០០ ដុំ
ធុងបាញ់អាកុល ០.៥លីត្រ ចំនួន១០ ធុង ម៉ាសចំនួន ១៥ ប្រអប់
អាកុល ចំនួន ២៥ លិត្រ
និងថវិកា៥០ម៉ឺនរៀល។
ក្នុងឪកាសនោះលោកសំនីតូ ក៏បានអំពាវនាវដល់បងប្អូនដែលកំពុងធ្វើចត្តាឡីស័កក្នុងឃុំស្វាយចេក សូមថែទាំសុខភាពនិងធ្វើអនាម័យជាប្រចាំព្រមទាំងបង្កើននូវការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ជាពិសេសត្រូវប្រកាន់ភ្ជាប់នូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល “៣ការពារ ៣កុំ” ហើយបើគ្មានការចាំបាច់ សូមនៅតែក្នុងផ្ទះ ត្រូវរួមគ្នាកាត់ផ្តាច់ឬសគល់នៃជំងឺកូវីដ-១៩នេះ ដោយផ្តើមចេញពីការចូលរួមសហការពីប្រជាពលរដ្ឋម្នាក់ៗ និងគ្រប់ៗគ្នា។
បន្ទាប់មកលោកនិងក្រុមការងារក៏បានឧបត្ថម្ភជូនទៅគណបក្សមូលដ្ឋានឃុំស្វាយចេក ដើម្បីឃុំចែកជូនបន្តដល់ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កក្នុងឃុំស្វាយចេកសរុបរួមមាន៖អង្ករ (២៥គ.ក) ចំនួន ១០ បាវ
ទឹកត្រីចំនួន ៥ យួរ
ទឹកស៊ីអ៊ីវ ចំនួន ៥ យួរ
ទឹកសុទ្ធចំនួន ៥០ កេះ
មីចំនួន ១០ កេះ
សាប៊ូដុំលាងដៃ ចំនួន ១០០ ដុំ
ធុងបាញ់អាកុល ១លីត្រ ចំនួន៥ ធុង
ម៉ាសចំនួន ១០ ប្រអប់
អាកុលចំនួន១០លីត្រផងដែរ៕
ដោយ៖ យឹម សុថាន