រកឃេីញសពស្ត្រីដែលលោតទឹកធ្វេីអត្តឃាតនៅចំណុច មាត់ច្រាំងទន្លេសិប្បនិមិត្តខេត្តត្បូងឃ្មុំត្រើយខាងលិច

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ សមត្ថកិច្ច​មូលដ្ឋាន​នៃឃុំស្រឡប់ ស្រុកត្បូងឃ្មុំបានចុះស្រង់យក​ សពនារីម្នាក់អណ្តែតទឹក​នៅព្រឹក​ថ្ងៃទី​១០​ ខែ​មេសា​ ឆ្នាំ​២០២១​ ដេីម្បី​រក្សាទុក​រង់ចាំប្រគល់ជូនក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី​ ។ 

យោងតាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា​ សពរងគ្រោះឈ្មោះ ឈាង ជីណេ ភេទស្រី អាយុ១៦ឆ្នាំជាតិខ្មែរ រស់នៅភូមិពន្លាក ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលបានបាត់ខ្លួនកាលពីវេលាម៉ោងប្រមាណ១០ និង០០នាទី ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅភូមិត្រពាំងដុំ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ហេីយបានបន្សល់ទុកតែស្បែក​ជេីងមួយគូអណ្តែតទឹក​ និងម៉ូតូមួយគ្រឿង​ ដែលគេ​សង្ស័យ​ថាធ្វេីអត្ត​ឃាតដោយលោត​ទឹក​ ។ 

ផ្អែក​តាមការពិនិត្យពីកម្លាំងផ្នែកជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រឡប់ នៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំបានអោយដឹងថា​ នៅពេលចុះដល់កន្លែងកើតហេតុពិនិត្យស្រាវជ្រាវ ឃេីញមានបន្សល់ទុកម៉ូតូ ០១គ្រឿងម៉ាកYamaha sirius ពណ៌ក្រហម និងស្បែកជើងស៊ក០១គូ អណ្តែតទឹក។ លុះដល់វេលាម៉ោង០៨៖៥៥នាទី ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ទើបរកឃើញសពជនរងគ្រោះអណ្តែត​ទឹកនៅកន្លែងកើតហេតុខាងលើ។

តាមការ​បញ្ជាក់​ពី​សមត្ថកិច្ច​ក្រោយពីបានធ្វើការពិនិត្យលើសពជនរងគ្រោះ សពពុំមានស្លាកស្នាមឬបាក់ឆ្អឹងអ្វីឡើយ សន្និដ្ឋានថា សពស្លាប់ព្រោះអត្តឃាតលោតទឹកសម្លាប់ខ្លួនពិតប្រាកដមែន រួចសពប្រគល់ជូនក្រុមគ្រួសារសាច់ញាតិធ្វើបុណ្យតាមប្រពៃណី​ ៕

         

...

ដោយ៖ វណ្ណៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print