ស្រ្តីម្នាក់ច្រឡំផឹកថ្នាំកណ្តុរ ស្មានតែស្រា ពុលប្រកាច់ស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តក្រចេះ៖ អកុសលណាស់ដែលស្រ្តីម្នាក់បានយកថ្នាំកណ្តុរមកផឹកដោយច្រឡំថាជាស្រាថ្នាំ បណ្តាលឲ្យពុលស្លាប់យ៉ាងអាណោចអាធ័មភ្លាមៗ ។

ហេតុការណ៍នេះកើតឡើងនៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅចំណុចអូរស្ទឹងឆ្លាំង ភូមិវឌ្ឍន: ឃុំវឌ្ឍន:ក្នុងស្រុកសំបូរ ខេត្តក្រចេះ។

ស្រ្តីរងគ្រោះឈ្មោះ ហួត ជីម អាយុ ៥០ឆ្នាំ មានទីលំនៅចំណុចអូរស្ទឹងឆ្លាំង ភូមិវឌ្ឍន: ឃុំវឌ្ឍន: ស្រុកសំបូរ។
ក្រុមគ្រួសារសពបានឲ្យដឹងថាមុនពេលកើតស្រ្តីរងគ្រោះដែលទើបមកពីធ្វើចម្ការវិញហត់នឿយពេកក៏ទាញយកដបស្រាថ្នាំមកផឹកដើម្បីបំបាត់ឈឺចុកចាប់សរសៃក្នុងខ្លួន។ប៉ុន្តែជាអកុសលបានច្រទ្បំយកដបថ្នាំកណ្តុរ ស្មានតែដបស្រា យកមកផឹកបណ្តាលឲ្យពុលប្រកាច់ ស្លាប់បាត់បង់ជីវិតភ្លាមៗមិនអាចជួយសង្រ្គោះដល់មន្ទីរពេទ្យទាន់ឡើយ។

ប្រភពដដែលបានឲ្យដឹងទៀតថាក្រោយពីកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំងត្រួតពិនិត្យនិងធ្វើកោសល្យវិច័យរួចបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយពុលថ្នាំប្រាកដមែន រួចប្រគល់សាកសព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

...


ដោយ  ៖ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print