មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាមចុះដឹកនាំត្រួតពនិត្យតាមគោលដៅហាមឃាត់ការធ្វើដំណើរឆ្លងកាត់ចេញ-ចូលពីខេត្តមួយទៅខេត្តមួយ

ចែករំលែក៖

ខេត្តកំពង់ចាម​ ៖​ ដេីម្បី​កាត់ផ្តាច់ប្រភពចម្លង និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩កាន់តែធ្ងន់ធ្ងរទៅក្នុងសហគមន៍​២០កុម្ភៈ​ កម្លាំង​កងរាជអាវុធហត្ថខេត្តកំពង់ចាម​ សហការជាមួយកម្លាំងចម្រុះឯទៀតឈរជើងតាមគោលដៅត្រួតពិនិត្យ​អនុវត្តតាមសេចក្តីសម្រេចរបស់ប្រមុខរាជ​រដ្ឋាភិបាល​ ស្តីពីការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ចេញ-ចូលពីខេត្តមួយទៅខេត្តមួយទូទាំងខេត្តជាបណ្តោះអាសន្ន ដែលមានព្រំប្រទល់ជាប់នឹងខេត្តកំពង់ចាម។

កម្ម្លាំងចម្រុះបានអនុវត្តវិធានការនេះតាំងពីថ្ងៃទី៧រហូតមកដល់យប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ក្រោមការយកចិត្តទុកដាក់ដឹកនាំបញ្ជាដោយលោកឧត្ដមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម។

យ៉ាងណាមិញ តាមរយៈការដាក់ចេញនូវវិធានការរដ្ឋបាល និងចំណាត់ការទាំង​នេះ​ កម្លាំង​សមត្ថកិច្ច​ចម្រុះ​បានសង្កេត​ឃើញថា បងប្អូនប្រជាពលរដ្ឋភាគច្រើន មានការទទួលខុសត្រូវខ្ពស់ក្នុងការចូល​រួមអនុវត្ត ដើម្បីការលើកកម្ពស់សុខភាព​សាធារណៈ និងសណ្តាប់ធ្នាប់របៀបរៀបរយសង្គម ប៉ុន្តែក៏នៅមានបងប្អូនប្រជាពលរដ្ឋមួយចំនួនតូចនៅតែបន្តបំពានគោលការណ៍ណែនាំ ដូចជាមិនអនុវត្តកាតព្វកិច្ចរក្សាគម្លាត លួចលាក់ប្រមូលផ្ដុំកំបាំងភ្នែកពីសមត្ថកិច្ច និងណាត់គ្នាជួបជុំគ្នាទទូលទានគ្រឿងស្រវឹង នាំឱ្យបាត់បង់ស្មារតីភ្លេចការការពារខ្លួន និងធ្វេសប្រហែសជាមួយជំងឺកូវីដ-១៩ ដែលនេះគឺជាហានិភ័យយ៉ាងធ្ងន់ធ្ងរសម្រាប់សង្គមជាតិ​ ៕

...

ដោយ៖  វណ្ណៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print