ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោក ឧត្តមសេនីយ៍ទោ សាន្ត គីមអឿន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងលោក ស៊ន សារុន នាយករដ្ឋបាលខេត្ត បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ថវិកា និងសម្ភារប្រឆាំងនឹងជំងឺកូវីដ-១៩ ឧបត្ថម្ភដល់កងវរសេនាតូចលេខ១ នៃតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី មុនឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នឹងឈានចូលដ៏ខ្លីនាពេលខាងមុខនេះ នឹងដើម្បីការពារបូរណភាពទឹកដី និងពង្រឹងការទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ ក្នុងការបង្ការ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍?៕
...
ដោយ៖ សូរិយា