បុរសម្នាក់ទៅខ្វារត្រីឆ្លូញនៅវាលត្រពាំងកក់ត្រូវរន្ទះបាញ់ស្លាប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ÷ពិតជាអកុសលណាស់ដែលបុរសម្នាក់ត្រូវរន្ទះបាញ់ស្លាប់ភ្លាមៗនៅនឹងកន្លែងនាវេលាម៉ោង០៣និង៣០នាទីរសៀលថ្ងៃទី១១ខែមេសាឆ្នាំ២០២១ ត្រង់ចំណុចវាលត្រពាំង​កក់ខាងត្បូង​ ភូមិ​ម្កាក់​ ចម្ងាយ​ប្រហែល​៣គីឡូម៉ែត្រ​ ស្ថិតក្នុងភូមិ​ម្កាក់​ សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ។
ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ចក់ ចាន់ធី ភេទប្រុសអាយុ ២៥ឆ្នាំ រស់នៅភូមិ២ សង្កាត់កំពុងស្វាយ ក្រុងសិរីសោភ័ណ ខេត្ត ។
នគរបាលក្នុងមូលដ្ឋានប្រាប់ថាមុនពេលកើតហេតុជនរង គ្រោះបានជិៈម៉ូតូទៅខ្វារត្រីឆ្លូញតែម្នាក់ឯង នៅចំណុចវាលត្រពាំង​កក់ខាងត្បូង​ ភូមិ​ម្កាក់​ ចម្ងាយ​ប្រហែល​៣គីឡូម៉ែត្រ​ ស្ថិតក្នុងភូមិ​ម្កាក់​ សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ។
ប្រភពដដែលបានបញ្ជាក់ថាមានប្រជាពលរដ្ឋម្នាក់ធ្វើស្រែនៅជិតនោះនិយាយថា គាត់លឺរន្ទះបាញ់ប្រាវ ដោយមានការភ័យ គាត់បានបើកត្រាក់ទ័រត្រឡប់ពីភ្ជួរស្រែមកផ្ទះវិញ។លុះ ពេលបើកមកដល់ចំណុចខាងលើបានប្រទះឃើញជនរងគ្រោះ ដេកស្លាប់លើខ្នងទំនប់នៅក្បែរម៉ូតូដោយមានដងកង្វារសម្រាប់ខ្វារត្រីឆ្លូញធ្វើអំពីប្ញស្សីប្រវែង០២ម៉ែត្រ គងលើដើមទ្រូង ហើយបានរាយការណ៍មកសមត្ថកិច្ច ។ពេលសមត្ថកិច្ចចុះទៅដល់ពិនិត្យឃើញថាជនរងគ្រោះគឺស្លាប់ដោយសាររន្ទះបាញ់ ខណៈដែលរៀបឡើងជិៈម៉ូតូត្រឡប់មកផ្ទះ ។សពជនរងគ្រោះក្រោយពីសមត្ថកិច្ចជំនាញពិនិត្យរួចបានប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕


ដោយ÷ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print