ភ្នំពេញ ៖ បុរសម្នាក់បានបែកក្បាលស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីភាគីម្ខាងជិះម៉ូតូបញ្ចាស់ផ្លូវទៅម៉ូតូមួយគ្រឿងទៀតបុកពេញទំហឹងប៉ើងជាច្រើនម៉ែត្រ កាលវេលាម៉ោង៨និង០០នាទីយប់ថ្ងៃចន្ទ ទី១២ ខែមេសា ឆ្នាំ២០២១
ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចជិតប៉ុស្តិ៍ ឫស្សីកែវ ក្នុងសង្កាត់ឫស្សីកែវ ខណ្ឌ ឫស្សីកែវ។
សពជនរងគ្រោះមានឈ្មោះរ៉េត គឹមលាង
ភេទប្រុស អាយុ២៤ឆ្នាំ មុខរបកម្មករទឹកសុទ្ធ ស្នាក់នៅផ្ទះជួលសង្កាត់គីឡូម៉ែត្រលេខ៩ ខណ្ឌឫស្សីកែវ។
មានស្រុកកំណើតស្រុកឈូក ខេត្តកំពត។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូស្កុបពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2ID -1654 ធ្វើដំណើរទិសដៅពីត្បូងទៅជើងបញ្ចាស់ផ្លូវចរាចរណ៍ខណះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានយុវជនម្នាក់ជិះម៉ូតូឌ្រីមសង់ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1IQ -1113 ធ្វើដំណើរទិសដៅពីជើងទៅត្បូងល្បឿនលឿនជ្រុលទៅបុកចំពីមុខពេញទំហឹងបើងផ្ទាប់និងរបាំងទ្រូងផ្លូវបោកក្បាលស្លាប់មួយរំពេចនិងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានរថយន្តគ្លីនិចឯកជនដឹកយកទៅសង្គ្រោះជីវិតភ្លាមៗ ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌឫស្សីកែវបានចុះមកធ្វេីការកវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយតាមផ្លូវច្បាប់។ ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចបានធ្វេីកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ ៖ ជីម ភារ៉ា