បើកម៉ូតូហុងដាសេ១២៥មិនប្រកាន់ស្ដាំទៅបុកម៉ូតូហុងដាស្គូពីរបួសធ្ងន់២នាក់នៅក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក៏មានមនុស្សប្រុសស្រី២នាក់បានរងរបួសធ្ងន់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយបុរសម្នាក់
បើកម៉ូតូហុងដា សេ១២៥មិនប្រកាន់ស្ដាំទៅបុកនារីម្នាក់ដែលកំពុងជិះម៉ូតូហុងដាស្គូពីបញ្ច្រាសទិសគ្នាពេញទំហឹងតែ
ម្ដង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង២៨នាទីល្ងាចថ្ងៃទី១២ ខែ មេសា ឆ្នាំ ២០២១ស្ថិតនៅលើផ្លូវលេខ ៣១៤C ក្នុងភូមិគយត្របែក សង្កាត់ គយត្របែក ក្រុងស្វាយរៀង ។

យោងតាមសមត្ថកិច្ចបានឱ្យដឹងថា
បុរសដែលបង្កហេតុមានឈ្មោះវ៉ុន គង់ អាយុ ២៧ឆ្នាំ មុខរបរកម្មករ រស់នៅភូមិ តាមុំ ឃុំពោធិរាជ ស្រុកស្វាយជ្រំ ខេត្ត ស្វាយរៀងជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ក្រហម ពាក់ស្លាកលេខ ស្វាយរៀង១C-២៨០៤។
ចំណែកភាគីម្ខាងទៀតមានឈ្មោះ យិន មីនា អាយុ១៧ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិបាសាក់ ឃុំបាសាក់ ស្រុក ស្វាយជ្រំ ខេត្តស្វាយរៀងបើកម៉ូតូម៉ាកម៉ាកហុងដា ស្គូពី ពណ៌ស ពាក់ស្លាកលេខស្វាយរៀង១Q-៧៦៥៨ខូចខាតយ៉ាងដំណំ។
តាមសាក្សីបានឱ្យដឹងថា មុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ក្រហម ពាក់ស្លាកលេខ ស្វាយរៀង១C-២៨០៤
ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងនៅលើផ្លូវលេខ៣១៤C ដោយប្រើប្រាស់ល្បឿនលឿនមិនប្រកាន់ស្ដាំ លុះមកដល់
កន្លែងកើតហេតុហេតុបានជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកហុងដាស្គូពី ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង១Q- ៧៦៥៨ជិះដោយនារីម្នាក់ក្នុងទិសដៅបញ្ច្រាសគ្នាពេញទំហឹងបង្កការភ្ញាក់ដល់អ្នកភូមិចោមរោមមើលនិងរាយការណ៍ទៅសមត្ថកិច្ចជួយហៅរថយន្តសង្គ្រោះដឹកភាគីទាំងសងខាងយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង  ។
ចំពោះមធ្យោបាយធ្វើដំណើរទាំង២គ្រឿងសមត្ថកិច្ចធ្វើការវាស់វែងនិងអូសយកទៅរក្សាទុកនៅអធិការដ្ឋានក្រុង ស្វាយរៀងដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយតាមច្បាប់៕

...

ដោយ៖  យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print